ធនាគារ​ពិភពលោក​បាន​វាយតម្លៃថា សេដ្ឋកិច្ចវៀតណាមនៅតែរក្សាបាន​​សន្ទុះងើបឡើងវិញ

Chia sẻ
(VOVWORLD) - នៅក្នុងរបាយការណ៍ "បច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចវៀតណាម" កាលពីខែមីនា ឆ្នាំ ២០២២ ធនាគារពិភពលោក (WB) បានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមនៅតែរក្សាបានសន្ទុះងើបឡើងវិញរបស់ខ្លួន។
ធនាគារ​ពិភពលោក​បាន​វាយតម្លៃថា សេដ្ឋកិច្ចវៀតណាមនៅតែរក្សាបាន​​សន្ទុះងើបឡើងវិញ - ảnh 1ផលិតស្បែកជើងសម្រាប់ការនាំចេញ។ (រូបថត៖ Tran Viet/TTXVN)

យោងតាមធនាគារពិភពលោក ទិន្នន័យដែលមានស្រាប់បានបង្ហាញថា សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបន្តស្តារឡើងវិញ ក្នុងនោះ ផលិតកម្មឧស្សាហកម្មបានកើនឡើង ៨,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការលក់រាយទំនិញប្រើប្រាស់និងសេវាកម្មបានកើនឡើង ៣,១% ក្នុងអំឡុងពេលដូចគ្នា ថ្វីបើមានការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនករណីឆ្លងកូវីដ-១៩នាពេលថ្មីៗនេះ ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់កម្លាំងពលកម្ម ផលិតកម្ម និងការប្រើប្រាស់ក៏ដោយ។ ទោះបីជាតម្លៃថាមពលបានកើនឡើង ប៉ុន្តែអតិផរណានៅតែស្ថិតក្រោមការគ្រប់គ្រង់ ដោយសារតម្លៃស្បៀងអាហារមានស្ថិរភាព ខណៈពេលដែលតម្រូវការក្នុងស្រុកនៅតែខ្សោយ។ អតិរេកថវិកាមានចំនួន ១,១ ពាន់លានដុល្លារអាមេរិកក្នុងខែកុម្ភៈដោយសារលទ្ធផលល្អនៃការប្រមូលប្រាក់ចំណូល ខណៈពេលដែលការចំណាយថវិកាបានកើនឡើងដោយសារតែការកែលំអ វឌ្ឍនភាពបើកចំណាយទុនវិនិយោគសាធារណៈ។ ខឿនសេដ្ឋកិច្ចវៀតណាមបន្តបង្ហាញពីភាពធន់ និងរក្សាបានសន្ទុះងើបឡើងវិញ៕

 

ប្រតិកម្មទៅវិញ