ធនាគារពិភពលោកបន្តជួយឧបត្ថម្ភវៀតណាម អភិវឌ្ឍវិស័យអប់រំឧត្តមសិក្សា និងទីក្រុង (រូបថត៖ VNU) |
ក្នុងនោះ គម្រោងអភិវឌ្ឍន៍សាកលវិទ្យាល័យវៀតណាម ត្រូវបានជួយឧបត្ថម្ភកញ្ចប់ឥណទាន ដែលមានទឹកប្រាក់ចំនួន ២៩៥ លានដុល្លារអាមេរិក នឹងចូលរួមចំណែកលើកកម្ពស់សមត្ថភាពបង្រៀននិងស្រាវជ្រាវនៅសាកលវិទ្យាល័យជាតិហាណូយនិងសាកលវិទ្យាល័យ Da Nang។
ទន្ទឹមនឹងនោះគម្រោងអភិវឌ្ឍន៍ទីក្រុង និងលើកកម្ពស់សមត្ថភាពទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ Vinh Long ដែលមានកញ្ចប់ឥណទានចំនួន ១២៧ លានដុល្លារអាមេរិក នឹងចូលរួមចំណែកក្នុងការកែលំអហេដ្ឋារចនាសម្ព័ន្ធទឹកនិងផ្លូវគមនាគមន៍នៅទីក្រុងផងដែរ៕