ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vuong Dinh Hue ជាមួយអគ្គនាយិកាធនាគារពិភពលោក (WB) លោកស្រី Kristalina Georgieva |
ក្នុងជំនួបទាំងអស់នេះ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានអះអាងថា WB និថ IMF ជាដៃគូសំខាន់ជួរមុខរបស់វៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ WB និង IMF សម្រាប់កិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមនាពេលកន្លងទៅ ជាពិសេសគឺក្នុងការកាត់បន្ថយភាពក្រីក្រនិងផ្សំជាមួយបម្រែបម្រួលអាសធាតុ។
នៅក្នុងជំនួបជាមួយអគ្គនាយិកាធនាគារពិភពលោក (WB) លោកស្រី Kristalina Georgieva ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានស្នើឲ្យ WB បន្តគាំទ្រវៀតណាមអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក្នុងនោះមានការបង្កើនតួនាទីរបស់ WB ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅអនុតំបន់ទន្លេមេគង្គ។
រីឯខ្លួនវិញ អគ្គនាយិកាធនាគារពិភពលោក (WB) បានឲ្យដឹងថា ស្ថាប័ននានារបស់ WB ត្រៀមជាស្រេចដើម្បីធ្វើការផ្ទាល់ជាមួយដៃគូវៀតណាម។
ក្នុងជំនួបជាមួយនាយករង IMF លោក Mitsugiro Furusawa ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងបន្តទទួលបានការជួយឧបត្ថម្ភពីសំណាក់ IMF។ ជាពិសេសចង់ឲ្យ IMF ផ្តោតសំខាន់លើសកម្មភាពជួយឧបត្ថម្ភ បណ្តុះបណ្តាលនិងពិគ្រោះយោបល់សម្រាប់វៀតណាមនាពេលខាងមុខ៕