ធនាគារពិភពលោកជំរុញឲ្យវៀតណាម ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនក្រោយពីបានគ្រប់គ្រងយ៉ាងល្អជំងឺរាតត្បាត COVID-19

Chia sẻ

(VOVWORLD) -  នារសៀលថ្ងៃទី ២៥ មិថុនា នៅទីក្រុងហាណូយ ប្រ ធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយប្រធានធនាគារពិភពលោក (WB) ប្រចាំនៅ វៀតណាមលោក Ousmane Dione ។

ធនាគារពិភពលោកជំរុញឲ្យវៀតណាម ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនក្រោយពីបានគ្រប់គ្រងយ៉ាងល្អជំងឺរាតត្បាត COVID-19 - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធានធនាគារពិភព លោក (WB) ប្រចាំនៅវៀតណាមលោក Ousmane Dione

អញ្ជើញថ្លែងក្នុងជំនួបនេះ ប្រ ធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនិងការគាំទ្ររបស់ធនាគារពិភពលោក ចំពោះ វៀតណាម លើវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា ក្នុង រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមមានគោលនយោ បាយជាច្រើនសម្រាប់ ទាក់ ទាញសហគ្រាសវិនិយោគបរទេស (FDI) ដើម្បីរួមវិភាគ ទានក្នុងការប្រែក្លាយសេដ្ឋកិច្ច វៀតណាមទៅជាសេដ្ឋកិច្ចឌីជីថល។ យ៉ាងណាមិញ វៀតណាមក៏នឹងរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញ បង្កើតច្រករបៀងផ្លូវច្បាប់និងបរិយាកាសវិនិយោគបើកចំហសម្រាប់អាជីវកម្ម។

ចំណែកខ្លួនវិញ លោក Ousmane Dione បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់ វៀតណាម ក្នុងនោះមានការស្តារខឿនសេដ្ឋកិច្ចឡើងវិញ បង្កើតចំណុចលោតផ្លោះ និងកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនាពេលខាងមុខ ជាពិសេសក្នុងវិស័យភស្តុភារនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនោះ វៀតណាមនិងរួមជាមួយបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហានៅតាមដងទន្លេមេគង្គ ដើម្បីអភិវឌ្ឍតំបន់ដីសណ្ដ  Cuu Long ប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ