ធនាគារពិភពលោក៖ សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថានឹងកើនឡើង ៧,៥% ក្នុងឆ្នាំ ២០២២

Chia sẻ

(VOVWORLD) - យោងតាមរបាយការណ៍របស់ធនាគារពិភពលោក សេដ្ឋកិច្ចវៀតណាមមកទល់ពេល នេះ នៅតែមានស្ថិរភាព ហើយកំពុងស្ដារឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ការធ្លាក់ចុះដែល បណ្តាលមកពីជំងឺកូវីដ-១៩ កាលពីឆ្នាំមុន។

ធនាគារពិភពលោក៖ សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករណ៍ថានឹងកើនឡើង ៧,៥% ក្នុងឆ្នាំ ២០២២ - ảnh 1ទិដ្ឋភាពនៅពិធីប្រកាសរបាយការណ៍សង្ខេបធ្វើបច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចវៀតណាមប្រចាំខែសីហា ឆ្នាំ ២០២២ ក្រោមចំណងជើងថា “អប់រំដើម្បីកំណើន”។ (រូបថត៖WB)
នារសៀលថ្ងៃទី ៨ សីហា នៅទីក្រុងហាណូយ ធនាគារពិភពលោក (WB) ប្រចាំ នៅវៀតណាមបានរៀបចំព្រឹត្តិការណ៍ប្រកាសរបាយការណ៍សង្ខេបធ្វើបច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចវៀតណាមប្រចាំខែសីហា ឆ្នាំ ២០២២ ក្រោមចំណងជើងថា “អប់រំដើម្បីកំណើន” ដោយលើកឡើងអំពីការវិវឌ្ឍន៍ថ្មីៗបំផុតនៃ សេដ្ឋកិច្ចវៀតណាម ព្យាករណ៍ពីយថាទស្សន៍ក្នុងរយៈពេលខ្លី និងមធ្យមនៃសេដ្ឋកិច្ច។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក សេដ្ឋកិច្ចវៀតណាមមកទល់ពេល នេះ នៅតែមានស្ថិរភាព ហើយកំពុងស្ដារឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ការធ្លាក់ចុះដែល បណ្តាលមកពីជំងឺកូវីដ-១៩ កាលពីឆ្នាំមុន។ ដំណើរការស្ដារឡើងវិញនៃសេដ្ឋកិច្ចវៀត ណាមបានបង្កើនល្បឿនក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ដោយសម្រេចបាន ៦,៤% ដោយសារវិស័យផលិតកម្ម-កែច្នៃនៅតែឈរជើងយ៉ាងរឹងមាំ ហើយវិស័យសេវាកម្ម ស្ដារឡើងវិញយ៉ាងខ្លាំងក្លា។ កំណើន GDP ត្រូវបានព្យាករណ៍ថា នឹងកើនឡើងយ៉ាង ខ្លាំងពី ២,៦% ក្នុងឆ្នាំ ២០២១ ឡើងដល់ ៧,៥% ក្នុងឆ្នាំ ២០២២ ខណៈដែលអតិផរណា ត្រូវបានព្យាករណ៍ថានឹងកើនឡើងជាមធ្យម ៣,៨% ក្នុងឆ្នាំនេះ។ នៅក្នុងរបាយការណ៍ នោះ WB ក៏បានធ្វើអនុសាសន៍គោលនយោបាយ ដើម្បីជួយវៀតណាមកាត់បន្ថយផល ប៉ះពាល់នៃហានិភ័យ ព្រមទាំងជួយខឿនសេដ្ឋកិច្ចមានភាពធន់កាន់តែល្អនាពេល ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ