ធនាគារពិភពលោក (WB) ផ្តល់អនុសាសន៍ដល់ប្រទេសវៀតណាមក្នុងការចាត់វិធានការជាបន្ទាន់នៅចំពោះមុខបញ្ហាគ្រោះមហន្តរាយធម្មជាតិ

Chia sẻ
(VOVWORLD) - នាពេលថ្មីៗនេះធនាគារពិភពលោក (WB) បានប្រកាសរបាយការណ៍ស្តីពីហានិភ័យ ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិនៅតំបន់ជាប់ឆ្នេរសមុទ្រនៃភាគកណ្តាលប្រទេសវៀតណាម ដែលក្នុងនោះអំពាវនាវរដ្ឋាភិបាលវៀតណាមចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់ “ដើម្បីធានាល្បឿនកំណើននាពេលអនាគតនៅចំពោះមុខបញ្ហាហានិភ័យគ្រោះមហន្តរាយធម្មជាតិ” ។
ធនាគារពិភពលោក (WB) ផ្តល់អនុសាសន៍ដល់ប្រទេសវៀតណាមក្នុងការចាត់វិធានការជាបន្ទាន់នៅចំពោះមុខបញ្ហាគ្រោះមហន្តរាយធម្មជាតិ - ảnh 1 ទិដ្ឋភាពនៃការបាក់ដីនៅឯវារីអគ្គិសនី Rao Trang ៣ ស្រុក Phong Dien ខេត្ត Thua Thien Hue បានកើតឡើងកាលពីខែតុលា។ - រូបថត៖ VNA

របាយការណ៍បានអះអាងថា វិធានការណ៍នាពេលបច្ចុប្បន្នរបស់រដ្ឋាភិបាលវៀតណាម គឺគួរឱ្យចាប់អារម្មណ៍ណាស់ ហើយធ្វើឱ្យវៀតណាមក្លាយជាប្រទេសឈានមុខគេក្នុងតំបន់ក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយធម្មជាតិ។ ប៉ុន្តែរាល់វិធានការណ៍នៅតែមិនគ្រប់គ្រាន់នៅឡើយ ដើម្បីឆ្លើយតបនឹងហានិភ័យទាំងអស់នាពេលបច្ចុប្បន្នទេ។

ទន្ទឹមនឹងនេះដែរ របាយការណ៍នេះក៏បានលើកឡើងពីហេតុផលចំនួន ៣ យ៉ាងដែលញ៉ាំងឲ្យមានហានិភ័យទាំងនេះ។ មួយគឺអត្រានៃការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស ; ទីពីរគឺការអភិវឌ្ឍសេដ្ឋកិច្ច និងទីបីគឺការប្រែប្រួលអាកាសធាតុ។

ដើម្បីធានាថាប្រទេសវៀតណាមអាចបន្តអភិវឌ្ឍន៍ប្រកបដោយជោគជ័យ វាចាំបាច់ត្រូវពិចារណាលើសមត្ថភាពនៃការស្តារឡើងវិញក្រោមលក្ខណៈប្រព័ន្ធថែមទៀតលើគ្រប់វិស័យចាប់ពីវិស័យកសិកម្ម ចិញ្ចឹមជលផល ទេសចរណ៍ សេវាសាធារណៈ សាលារៀននិងមន្ទីរពេទ្យជាដើមផងដែរ៕

ប្រតិកម្មទៅវិញ