លោក Li Kui Wen ប្រធាននាយកដ្ឋានស្ថិតិនិងវិភាគនៃអគ្គនាយកដ្ឋានគយចិន (រូបថត៖ vov.vn) |
នៅក្នុងសន្និសីទកាសែត លោក Li Kui Wen ប្រធាននាយកដ្ឋានស្ថិតិនិងវិភាគនៃអគ្គនាយកដ្ឋានគយចិន បានមានប្រសាសន៍ថានៅក្នុងបរិបទកំណើនពាណិជ្ជកម្មអន្តរជាតិចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ នៅតែបន្តធ្លាក់ចុះហលើយស្ថានភាពនាំចូលនិងនាំចេញរបស់ប្រទេសចិនក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ នៅតែធានាបាននូវកំណើនស្ថិរភាព។ យោងតាមលោក Li Kui Wen បានឲ្យដឹងទៀតថាទោះបីជាទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាមេរិកមានការថយចុះយ៉ាងខ្លាំងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានត្រឹមតែ ២៧៥ ពាន់លានយន់ (ស្មើនឹង ៣៩ ពាន់លានដុល្លារអាម៉េរិក) ដែលធ្លាក់ចុះ ១០,៣%)។ ក៏ប៉ុន្តែប្រទេសចិនបានបង្វែរយ៉ាងខ្លាំងនៅពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសនេះនិងដៃគូនាំមុខចំនួនពីរគឺជាសហភាពអឺរ៉ុបនិងអាស៊ានបានសុទ្ទតែកើនឡើងយ៉ាងខ្លាំងផងដែរ៕