នៅក្នុងសមយុទ្ធលើកទី ៤២នេះ (អូសបន្លាយដល់ថ្ងៃទី ១០ ខែមីនា) ទាហានអន្តរជាតិចំនួនជិត ៧.៤០០នាក់នឹងចូលរួមក្នុងការហ្វឹកហ្វឺនលើខ្លឹមសារដូចជា ប្រតិបត្តិការលើផ្លូវអាកាស ផ្លូវគោក និងសមុទ្រ។ ពស់វែកមាស គឺជាសមយុទ្ធចម្រុះពហុភាគីដ៏ធំបំផុតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយមានប្រទេសចំនួន៧ ចូលរួមក្នុងសមយុទ្ធនេះគឺជប៉ុន អាមេរិក ថៃ កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី និងសិង្ហបុរី។ ប្រទេសចំនួន ១០ នឹងចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ រួមទាំងវៀតណាមផងដែរ៕