ជម្លោះអ៊ីស្រាអែល - ​ហាម៉ាស៖ អ៊ីស្រាអែល​បង្កើន​ការ​វាយ​ប្រហារ​តាមជើង​អាកាស​

Chia sẻ
(VOVWORLD) - នៅសមរភូមិលីបង់ខាងត្បូង ប្រព័ន្ធផ្សព្វផ្សាយលីបង់បានចោទកងទ័ពអ៊ីស្រាអែលថាបានបើកការវាយប្រហារតាមជើងអាកាសជាច្រើនសំដៅទៅលើទីក្រុងឆ្នេរសមុទ្រ Borgholiyeh ភាគខាងជើងទីក្រុង Tyre។
ជម្លោះអ៊ីស្រាអែល - ​ហាម៉ាស៖ អ៊ីស្រាអែល​បង្កើន​ការ​វាយ​ប្រហារ​តាមជើង​អាកាស​  - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Aitaroun ភាគខាងត្បូងប្រទេសលីបង់ ។ រូបថត៖ THX/TTXVN

កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃទី ១៩ ខែមិថុនាបានបន្តបើកការវាយប្រហារតាមជើងអាកាសជាច្រើនបន្ថែមទៀត ដែលបណ្តាលឱ្យមានមានមនុស្សស្លាប់ និងរងរបួសនៅលើសមរភូមិទាំង ៣ គឺ៖ តំបន់ហ្គាហ្សា ភាគខាងត្បូងលីបង់ និងទឹកដីស៊ីរី។ យោងតាមប្រព័ន្ធផ្សព្វផ្សាយស៊ីរីបានឲ្យដឹងថា  នាយទាហានជាន់ខ្ពស់នៃកងទ័ពស៊ីរីត្រូវបានសម្លាប់ការវាយប្រហារតាមជើងអាកាសជាបន្តបន្ទាប់របស់កងទ័ពអ៊ីស្រាអែលទៅលើទីតាំងយោធាចំនួនពីរនៅខេត្ត Quneitra និង Daraa នៅភាគខាងត្បូងស៊ីរី។

នៅសមរភូមិលីបង់ខាងត្បូង ប្រព័ន្ធផ្សព្វផ្សាយលីបង់បានចោទកងទ័ពអ៊ីស្រាអែលថាបានបើកការវាយប្រហារតាមជើងអាកាសជាច្រើនសំដៅទៅលើទីក្រុងឆ្នេរសមុទ្រ Borgholiyeh ភាគខាងជើងទីក្រុង Tyre។ ការវាយប្រហារតាមជើងអាកាសបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួស។

នៅតំបន់ហ្គាហ្សាវិញ  កងកម្លាំងហាម៉ាស់បានចោទប្រកាន់កងទ័ពអ៊ីស្រាអែលថាបានធ្វើការវាយប្រហារជាច្រើនទាំងកងទ័ពថ្មើរជើង និងកងទ័ពជើងអាកាសលើតំបន់មួយចំនួនដែលមានជនភៀសខ្លួនប៉ាឡេស្ទីនជាច្រើននាក់ ក្នុងនោះមានទាំងទីក្រុង Rafah នៅប៉ូលភាគខាងត្បូងតំបន់ហ្គាហ្សា។ ប្រព័ន្ធផ្សព្វផ្សាយហាម៉ាសបានអះអាងថា ការវាយប្រហារបានបណ្តាលឲ្យជនស៊ីវិលត្រូវស្លាប់ និងរងរបួសយ៉ាងម្រើន ប៉ុន្តែមិនបានផ្តល់តួរលេខជាក់ស្ដែងឡើយ៕

ប្រតិកម្មទៅវិញ