យោងតាមតួរលេខដែលបានធ្វើស្ថិតិនាពេលថ្មីៗនេះរបស់សាធារណៈរដ្ឋ ឆែកបានអោយដឹងថា ក្នុងឆមាសទីមួយឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង វៀតណាមនិងឆែកបានកើន៥% ក្នុងនោះទំហំនាំចេញរបស់វៀតណាមទៅកាន់ ឆែកកើនប្រមាណ៩% ខណៈដែលទំហំនាំចូលថយចុះ៣០%។
តាមការប៉ាន់ស្មានថា ទំហំពាណិជ្ជកម្មទ្វេភាគីសរុបក្នុងឆ្នាំ២០១៩នឹង សម្រេចបានជាង១១៨០ ពាន់លានដុល្លាអាមេរិក កើន០,៦៦%បើធៀបនឹងឆ្នាំ ២០១៨។ មុខទំនិញដែលបាននាំចេញច្រើនបំផុតក្នុងឆមាសទីមួយឆ្នាំ២០១៩ពី វៀតណាមទៅកាន់ឆែកភាគច្រើនគឺម៉ាស៊ីន ឧបករណ៍ភ្លើង ស្បែកជើង ទំនិញ សម្លៀកបំពាក់ និងទំនិញកសិផលរុក្ខផល។ ក្នុងពេលជាមួយគ្នានោះ ស្ថាប័ន ពាណិជ្ជកម្មតំណាងវៀតណាមប្រចាំឆែកបានដកស្រង់តួរលេខពីគយវៀតណាមអោយដឹងថា ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ ទំហំនាំចេញរបស់វៀតណាមទៅ កាន់ប្រទេសជាច្រើននៃសហភាពអឺរ៉ុប (EU) សុទ្ធតែកើនឡើង ដែលក្នុងនោះ ទីផ្សារអាល្លឺម៉ង់កើន៣,៤៣% ហុងគ្រីកើន៧,៩៤% ដាណឺម៉ាកកើន៤,៧៤% និងហូឡង់កើន៨,៨%៕