ថ្លែងតាមវិទ្យុ BFM លោក Francois Villeroy de Galhau បាននិយាយថា ធនាគារអឺរ៉ុបមិនស្ថិតក្នុងស្ថានភាពដូចធនាគារមួយចំនួនរបស់សហរដ្ឋអាមេរិកនោះទេ ពីព្រោះប្រព័ន្ធធនាគារនៃទ្វីបទាំងពីរដំណើរការដោយច្បាប់ផ្សេងៗគ្នា។ ECB មាន "ឧបករណ៍ដើម្បីធានាសាច់ប្រាក់ងាយស្រួលរបស់ធនាគារ" ប៉ុន្តែប្រហែលជាមិនចាំបាច់ប្រើវាទេ ហើយបានអះអាងថា ការងារសំខាន់របស់ ECB គឺផ្តោតលើការប្រយុទ្ធប្រឆាំងនឹងអតិផរណា និងនាំមកនូវអត្រាអតិផរណានៃតំបន់អឺរ៉ុប (Eurozone) ដល់ ៣% នៅចុងឆ្នាំនេះ។
លោក Villeroy បាននិយាយថា ការដំឡើងអត្រាការប្រាក់ដែល ECB ទើបតែអនុវត្តគឺជាសញ្ញាសុទិដ្ឋិនិយមអំពីទីផ្សារហិរញ្ញវត្ថុក្នុងតំបន់ ដោយហេតុនេះឆ្លុះបញ្ចាំងពីទំនុកចិត្តលើយុទ្ធសាស្ត្រប្រឆាំងអតិផរណារបស់ ECB ក៏ដូចជានៅក្នុងសាមគ្គីភាពរវាងធនាគារអឺរ៉ុប និងបារាំង៕