ទិវាសៀវភៅវៀតណាមឆ្នាំ២០១៨៖លើកទឹកចិត្តនិងអភិវឌ្ឍន៍វប្បធម៌អានក្នុងសហគមន៍

Chia sẻ
(VOVWORLD) -ទិវាសៀវភៅវៀតណាមខេត្ត Ha Nam លើកទី៥ឆ្នាំ២០១៨បានបើកនាថ្ងៃទី ១៩ខែ មេសានៅខេត្ត Ha Nam។ 
ទិវាសៀវភៅវៀតណាមឆ្នាំ២០១៨៖លើកទឹកចិត្តនិងអភិវឌ្ឍន៍វប្បធម៌អានក្នុងសហគមន៍ - ảnh 1 ទិវាសៀវភៅវៀតណាមឆ្នាំ២០១៨៖លើកទឹកចិត្តនិងអភិវឌ្ឍន៍វប្បធម៌អានក្នុងសហគមន៍

ចំណុចសំខាន់ក្នុងចំណោមសកម្មភាពជួយជ្រោមជ្រែង ទិវានេះ គឺនៅខេត្ត Ha Nam បានរៀបចំតាំងបង្ហាញរៀបសៀវភៅតាមរូបភាពប្រាំង្គតម្កល់សពលោកប្រធានហូជីមិញនិមិត្តរូបទិវាសៀវភៅវៀតណាម ជាដើម។ សៀវភៅជាង១ពាន់ក្បាលមានខ្លឹមសារអំពីនយោបាយសង្គម លោកប្រធានហូជីមិញជាពិសេសគឺវណ្ណកម្មអក្សរសាស្ត្ររបស់អ្នកនិពន្ធ មានស្រុកកំណើត Ha Nam ដែលបានឧទ្ទេសនាមសំដៅឆ្លើយតបនឹងតម្រូវការរបស់មិត្តអ្នកអាន។

        ក្នុងថ្ងៃដដែល មន្ទីរព័ត៌មាននិងផ្សព្វផ្សាយខេត្ត Vinh Long បាន បើកទិវាសៀវភៅឆ្នាំ២០១៨នៅទីក្រុង Vinh Long ។ ទិវាសៀវភៅនេះបានប្រមូលផ្តុំលើសកម្មភាពដូចជា ការតាំងពិព័រណ៍ តាំងបង្ហាញសៀវ ភៅគ្រប់ប្រភេទសំដៅបម្រើ តម្រូវការអានសៀវភៅដោយឥតគិតថ្លៃរបស់ប្រជាជននិងលក់សៀវភៅដោយតម្លៃសមរម្យផងដែរ៕

ប្រតិកម្មទៅវិញ