សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំង រហូតមកដល់ពេលនេះ អាមេរិកបានកត់ត្រាករណីឆ្លងជំងឺជាង ៨១ លាននាក់ និងករណីអ្នកស្លាប់មានជាង ៩៩១ ពាន់នាក់។ ឥណ្ឌាបានកត់ត្រាបរិមាណអ្នកជំងឺកូវីដ-១៩ ច្រើនជាងគេទីពីរនៅលើពិភពលោក ខណៈពេលដែលប្រេស៊ីលជាប្រទេសដែលមានករណីស្លាប់ច្រើនជាងគេទីពីរនៅលើពិភពលោក។
បច្ចុប្បន្ននេះ ទ្វីបអឺរ៉ុបគឺជាតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត ដោយការរីករាលដាលជំងឺកូវីដ -១៩ដោយមានករណីឆ្លងជំងឺជាង ១៦៣,៧ លាននាក់ បន្ទាប់មកគឺអាស៊ី អាមេរិកខាងជើង អាមេរិកខាងត្បូង អាហ្វ្រិក និងអូសេអានី។
វីរុសបំប្លែងខ្លួន Omicron កំពុងរីករាលដាលយ៉ាងខ្លាំងនៅអឺរ៉ុប បណ្តាលឱ្យចំនួនករណីឆ្លងកូវីដ-១៩ នៅក្នុងតំបន់នេះបន្តកើនឡើង។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ បណ្តាប្រទេសនៅអឺរ៉ុបដែលមានការកើនឡើងយ៉ាងខ្លាំង នៃចំនួនករណីឆ្លងជំងឺថ្មី គឺអាល្លឺម៉ង់ បារាំង ហូឡង់ អង់គ្លេស និងរុស្ស៊ី៕