ទិវាបុណ្យថ្ងៃអាទិត្យក្រហម ដោយប្រធានបទ “បរិច្ឆាកឈាមសង្គ្រោះ មនុស្ស-ជីវិតរបស់អ្នកនិងខ្ញុំ” ត្រូវបានសម្ព័ន្ធយុវជនខេត្ត Quang Ninh សហ ការជាមួយកាសែត Tien Phong រៀបចំឡើងនាថ្ងៃទី៥ ខែមករានៅទីក្រុង Ha Long ខេត្ត Quang Ninh។ ព្រឹត្តិការណ៍នេះទាក់ទាញបានការចូលរួមរបស់ យុវជនរាប់រយនាក់ ដែលបានចូលរួមបរិច្ឆាកឈាមជាង១០០០ឯកតា។ អ្នកស្រី Pham Thuy Giang នៅទីក្រុង Ha Long ដែលបានចូលរួមបរិច្ឆាក ឈាម៣លើក បានចែករំលែកថា៖
“បន្ទាប់ពីទទួលដំណឹងស្ដីពីកម្មវិធីនេះ យើងខ្ញុំបានបង្កើតក្រុមមួយ ដើម្បីចូលរួមបរិច្ឆាកឈាម។ នេះជាសកម្មភាពពោរពេញទៅដោយអត្ថន័យ ឈាមមួយដំណក់ជូនទៅគឺជីវិតមួយត្រូវបានសង្គ្រោះ។
ក្នុងឆ្នាំ២០១៩ ប្រទេសទាំងមូលទទួលបានឈាមចំនួន១,៣លាន ឯកតា ឆ្លើយតបនឹង៧០%នៃតម្រូវការឈាមក្នុងការព្យាបាលជំងឺ៕