|
ទិវាបង្កើតស្ថាប័នដំណាង Wallonie – Bruxelles នៅវៀតណាម |
(VOV)_នាយប់ថ្ងៃទី១៣ កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីរំលឹកខួប
អនុស្សាវរីយ៍លើកទី២០ទិវាបង្កើតស្ថាប័នដំណាង Wallonie – Bruxellesប្រចាំនៅវៀត
ណាម។ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី និងជាអភិបាល តំបន់ Wallonie – Bruxelles លោក
Rudy Demotte បានសម្ដែងក្តីសប្បាយរីករាយ ដោយលទ្ធផលសហប្រតិបត្តិការរវាង
Wallonie – Bruxelles និងវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ និងមាន
គោលបំណងថា៖កិច្ចសហប្រតិបត្តិការនេះ នឹងកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។
ថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភពី Wallonie – Bruxelles អនុរដ្ឋមន្ត្រីក្រ
សួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានអះអាងថា៖ ក្រោយរយៈ
ពេល២០ឆ្នាំតភ្ជាប់ តំបន់ Wallonie – Bruxelles បានក្លាយទៅជាដៃគូទំនុកទុកចិត្តរបស់វៀតណាម ហើយលោកក៏មានគោលបំណងថា៖ ទំនាក់ទំនងសហប្រតិបត្តិការ
វៀតណាមជាមួយតំបន់ Wallonie – Bruxelles ជាស្ពានតភ្ជាប់សំខាន រវាងវៀតណាម
និងប៊ែល្ស៊ីក៕