ឈុតសម្ដែងសិល្បៈមួយក្នុងក្របខ័ណ្ឌ "ទិវាកំណាព្យវៀតណាម" លើកទី១៧ (រូបថត៖ VOV) |
ទិវាកំណាព្យវៀតណាមលើកទី១៧ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃ ទី១៥ដល់ថ្ងៃទី២១ ខែកុម្ភៈ នៅទីក្រុងហាណូយ ទីក្រុង ហាឡុង និងទីក្រុង បាក់ ហ្សាង។ នាថ្ងៃទី១៦ ខែកុម្ភៈ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទអន្តរ ជាតិផ្សព្វផ្សាយអក្សរសាស្ត្រវៀតណាមលើកទី៤។ នាថ្ងៃទី១៧ ខែកុម្ភៈ បាន ប្រព្រឹត្តទៅពិធីបើកទិវាកំណាព្យវៀតណាមលើកទី១៧ នៅមណ្ឌលអក្សរសាស្ត្រ Quoc Tu Giam ក្រោមប្រធានបទ “ទឹកដីនៅលើស្មា” ក្នុងឱកាសរំលឹកខួបរយៈ ៤០ឆ្នាំការប្រយុទ្ធការពារព្រំដែនភាគខាងជើងវៀតណាម (ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៧៩-ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩)។ សិល្បៈការិនីឆ្នើម Thanh Loan អនុ ប្រធានសមាគមន៍អក្សរសាស្ត្រសិល្បៈវៀតណាម បានអោយដឹងថា៖
“នេះជាកាលានុវត្តភាពដើម្បីអោយអ្នកអក្សរសាស្រ្តសិល្បៈនិងសាធារណៈជនស្រឡាញ់កំណាព្យ អក្សរសាស្ត្រសិល្បៈវៀតណាម ជួបជុំគ្នា។ ខ្ញុំសប្បាយចិត្ត ណាស់ពេលដែលឃើញថា មិត្តវ័យក្មេងយកចិត្តទុកដាក់និងស្រឡាញ់កំណាព្យ វៀតណាមយ៉ាងខ្លាំងណាស់”៕