ទួរគីអះអាងថានៅតែរក្សាប៉ូស្តិ៍សង្កេតការណ៍យោធានៅ Idlib

Chia sẻ
(VOVWORLD) - សេចក្ដីជូនដំណឹង ពោលខាងលើក៏បានលើកច្បាស់នូវកិច្ចព្រមព្រៀងឈប់បាញ់ដែលរុស្ស៊ីនិងទួរគីទើបតែបានចុះហត្ថលេខាកាលពីថ្ងៃទី៥មីនាសំដៅដាក់មូលដ្ឋានគ្រឹះ សម្រាប់ការស្ដារប្រក្រតីភាពនៃស្ថានភាពនៅ Idlib ដែលជាទីជម្រកចុង ក្រោយរបស់កម្លាំងឧទ្ទាមនៅស៊ីរី។ 
ទួរគីអះអាងថានៅតែរក្សាប៉ូស្តិ៍សង្កេតការណ៍យោធានៅ Idlib - ảnh 1 ទាហានទួរគីនៅទីរួមខេត្ត Binnish ខេត្ត Idlib ប្រទេសស៊ីរី កាលពីថ្ងៃទី១២កុម្ភៈឆ្នាំ២០២០ (រូបថត៖ AFP/TTXVN)
នាថ្ងៃទី៦មីនា ខុទ្ទកាល័យប្រធានាធិបតីទួរគីបានជូនដំណឹងថា ប្រទេសនេះនៅតែរក្សាបណ្ដាប៉ូស្តិ៍សង្កេតការណ៍យោធាដែលកងទ័ព ប្រទេសនេះបង្កើតឡើងនៅខេត្ត Idlib ភាគពាយព្យស៊ីរី។ សេចក្ដីជូនដំណឹង ពោលខាងលើក៏បានលើកច្បាស់នូវកិច្ចព្រមព្រៀងឈប់បាញ់ដែលរុស្ស៊ីនិងទួរគីទើបតែបានចុះហត្ថលេខាកាលពីថ្ងៃទី៥មីនាសំដៅដាក់មូលដ្ឋានគ្រឹះ សម្រាប់ការស្ដារប្រក្រតីភាពនៃស្ថានភាពនៅ Idlib ដែលជាទីជម្រកចុង ក្រោយរបស់កម្លាំងឧទ្ទាមនៅស៊ីរី។ កិច្ចព្រមព្រៀងនេះមិននិយាយដល់ សំណូមពរជាសារវ័ន្តរបស់ទួរគីដូចជា សំណូមពរឲ្យកងទ័ពស៊ីរីដកចេញពី ប៉ូស្តិ៍សង្កេតការណ៍យោធារបស់ទួរគីនៅ Idlib នោះទេ៕

ប្រតិកម្មទៅវិញ