កងកម្លាំងស៊ីរីដែលគាំទ្រដោយទួរគីគ្រប់គ្រងផ្លូវរវាងទីក្រុង Tal Abyad និងទីក្រុង Kobane (រូបថត៖ AFP / TTXVN) |
នាថ្ងៃទី ២៤ ខែតុលា ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានឲ្យដឹងថាប្រទេសនេះនឹងប្រើអំណាចរបស់ខ្លួន ដើម្បីកម្ទេចខ្មាំកាំភ្លើងជនឃឺដ ប្រសិនបើកងកម្លាំងនេះមិនដកខ្លួនចេញពីតំបន់សុវត្ថិភាពនៅភាគឦសាន ប្រទេសស៊ីរី តាមកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអាមេរិក។ តាមលោក Erdogan ថា ទួរគីនឹងធ្វើការវាយប្រហារ បើសិនជាខ្មាំកាំភ្លើង នៃអង្គភាពការពារប្រជាជន នៃជនឃឺដ (YPG) មិនដកខ្លួនចេញពីតំបន់ឈប់បាញ់ តាមអនុស្សរណៈថ្មីដែលចុះហត្ថលេខាដោយទីក្រុងម៉ូស្គូនិងអង់ការ៉ា។
ក្នុងពេលនោះ នាថ្ងៃដដេល ក្រសួងការពារជាតិទួរគីបានប្រកាសថា ទាហានតួរគីចំនួន ៥ នាក់ត្រូវរងរបួសក្នុងការវាយប្រហាររបស់ខ្មាំកាំភ្លើង YPG នៅជុំវិញទីក្រុងព្រំដែន Ras al Ain ។ យោងតាមក្រសួងនេះថា YPG បានប្រើយន្ដហោះគ្មានមនុស្សបើក អាវុធធុនស្រាលនិងកាំភ្លើងត្បាល់ក្នុងអំឡុងពេលវាយប្រហារនេះ ដោយបង្ខំឱ្យកងកម្លាំងទួរគីត្រូវវាយប្រហារតបតវិញ ដើម្បិការពារខ្លួន។
ទួរគីបានប្រកាសយ៉ាងដូច្នេះ បន្ទាប់ពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយជនឃឺដ កាលពីថ្ងៃទី ២៤ ខែតុលា ដោយចោទប្រកាន់ទីក្រុងអង់ការ៉ាពីបទវាយប្រហារថ្មើជើង ដែលសំដៅទៅលើភូមិ ចំនួន ៣ នៅភាគឦសាននៃប្រទេសនេះ។
មុននេះនាថ្ងៃទី ២២ ខែតុលា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីទួរគី លោក Tayyip Erdogan បានអនុម័តលើអនុស្សរណៈរួម ព្រមទាំងឯកភាពគ្នាដាក់ពង្រាយកងកម្លាំងចម្រុះទៅកាន់តំបន់យុទ្ធនាការយោធារបស់ទួរគីនៅស៊ីរី៕