ទួរគីមានបំណងចង់ឲ្យប្រទេសមួយទៀតចូលរួមការឃ្លាំមើលកិច្ចព្រមព្រៀងឈប់បាញ់

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៥ ខែវិច្ឆិកា ប្រធានាធិបតីទួរគី លោក Tayyip Erdogan បានឲ្យដឹងថា លោកបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីន (Vladimir Putin) ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការបង្កើនកិច្ចប្រឹងប្រែងក្នុងការរក្សាបទឈប់បាញ់នៅតំបន់ Nagorno – Karabakh ។ 
 ទួរគីមានបំណងចង់ឲ្យប្រទេសមួយទៀតចូលរួមការឃ្លាំមើលកិច្ចព្រមព្រៀងឈប់បាញ់ - ảnh 1 ប្រធានាធិបតីទួរគីលោក Tayyip Erdogan ថ្លែងនៅទីក្រុងអង់ការ៉ា។ (រូបថត៖ AFP / VNA)

ហេតុដូច្នោះ ប្រទេសជាច្រើនទៀតនៅក្នុងតំបន់នឹងចូលរួមដែរ។ ប៉ុន្តែ លោក Erdogan មិនបានបញ្ជាក់ថានោះជាប្រទេសណានោះទេ។

មុននេះ វិមានក្រឹមឡាំង បានឲ្យដឹងថានៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ប្រធានាធិបតី ពូទីន និងសមភាគីទួរគី បានពិភាក្សាអំពីបញ្ហាដែលទាក់ទងនឹងការបង្កើតមជ្ឈមណ្ឌលឃ្លាំមើលបទឈប់បាញ់នៃប្រទេសទាំងពីរ នៅក្នុងតំបន់ជម្លោះរវាងអាស៊ែបៃហ្សង់និងអាមេនី។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀង ឲ្យ បានគ្រប់ជ្រុងជ្រោយ ដើម្បីធានាស្ថិរភាពនិងជីវភាពរស់នៅធម្មតា នៅក្នុងតំបន់នេះផងដែរ៕

ប្រតិកម្មទៅវិញ