ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan |
ទួរគីនឹងបង្ហួតទង់ជាតិនៅពាក់កណ្តាល នៅតាមទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់នៅក្នុងប្រទេស និងការិយាល័យតំណាងនៅក្រៅប្រទេស រហូតដល់ថ្ងៃទី ១២ ខែកុម្ភៈ។
ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលស៊ីរីបានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយប្រទេសនេះក្នុងការជម្នះផលវិបាកនៃការរញ្ជួយដី។ ក្រសួងការបរទេសរបស់ស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានអំពាវនាវដល់រដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ ... គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ និងក្រុមមនុស្សធម៌ផ្សេងទៀត ផ្តល់ជំនួយឧប្ថម្ភដោយកិច្ចខិតខំប្រឹងប្រែងជំនះផលវិបាកបណ្តាលពីការរញ្ជួយដីដ៏គួរឱ្យភ័យខ្លាចនេះ។
យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពគិតត្រឹមម៉ោង៦ ព្រឹក UTC ថ្ងៃនេះ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីនៅភាគខាងត្បូងប្រទេសទួរគី និងភាគខាងជើងប្រទេសស៊ីរីបានកើនឡើងដល់ជាង ៤.៣០០ នាក់ មនុស្សជិត ១៤.០០០ នាក់បានរងរបួស និងផ្ទះចំនួន ៥.៦០០ ត្រូវបានបំផ្លាញ៕