ស្នងការសិទ្ធិមនុស្សរុស្ស៊ី លោកស្រី Tatyana Moskalkova (ឆ្វេង) ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan (កណ្តាល) និងស្នងការសិទ្ធិមនុស្សនៃរដ្ឋសភាអ៊ុយក្រែនលោក Dmitry Lubinets នៅក្នុងជំនួបនៅទីក្រុង Ankara ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣។
(រូបថត៖ AFP/VNA) |
បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ ខុទ្ទកាល័យប្រធានាធិបតី ទួរគីបានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា មេដឹកនាំទាំងពីរក៏បានពិភាក្សា អំពីការវិវត្តន៍នាពេលថ្មីៗនេះ ជុំវិញបញ្ហាអ៊ុយក្រែន ហើយបានផ្លាស់ប្តូរទស្សនៈទៅវិញ ទៅមកលើបញ្ហាផ្សេងទៀតដែលភាគីទាំងពីរយកចិត្តទុកដាក់ រួមមានផែនការសាង សង់មជ្ឈមណ្ឌលឧស្ម័ននៃតំបន់ នៅក្នុងប្រទេសទួរគី និងការនាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែនានានៅសមុទ្រខ្មៅ។
មុននោះ ប្រធានាធិបតី Erdogan បានស្នើជាច្រើនលើកច្រើនសារឲ្យទួរគីធ្វើជា អ្នកសម្រុះសម្រួលសម្រាប់ការចរចាររវាងរុស្ស៊ី និងអ៊ុយក្រែន៕