ការផលិតសម្ភារៈស្បែកជើង និងគ្រឿងបន្លាស់នៅក្រុមហ៊ុនវិនិយោគបរទេសមួយ ក្នុងទីក្រុង Thuan An (ខេត្ត Binh Duong)។ រូបថត៖ Hong Dat/TTXVN |
ទីភ្នាក់ងារសារព័ត៌មាន AFP (បារាំង) បានដកស្រង់តួរលេខពីអគ្គនាយកដ្ឋានស្ថិតិវៀតណាមដោយនិយាយថា កំណើនសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី ៣ នៃឆ្នាំនេះសម្រេចបាន ៥,៣៣% រួមជា មួយនឹងតួរលេខដែលបង្ហាញថា អត្រាការប្រាក់កម្ចីបានថយចុះ ចំណូលពន្ធ និងការវិនិយោគសាធារណៈកើនឡើង ដែលជះឥទ្ធិពលវិជ្ជមានលើសេដ្ឋកិច្ច។
គេហទំព័រ Nikkei Asia (ជប៉ុន) បានរាយការណ៍ថា កំណើនសេដ្ឋកិច្ចរបស់ វៀតណាមកំពុងមានភាពប្រសើរឡើង ដោយសារការងើបឡើងវិញនៃវិស័យទេស ចរណ៍ និងផលិតកម្ម។ ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ (ចិន) បានដកស្រង់តួរលេខផ្លូវការថា ចាប់ពីដើមឆ្នាំដល់ថ្ងៃទី ២០ ខែកញ្ញា វៀតណាមបាន ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ជិត ២០,២១ ពាន់លានដុល្លារអាមេរិក កើនឡើង ៧,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀត ណាមនៅឆ្នាំនេះនឹងសម្រេចបាន ៥,៨%។
អ្នកជំនាញ ADB លោក Shantanu Chakraborty ដែលទទួលបន្ទុកការស្រាវជ្រាវសេដ្ឋកិច្ចវៀតណាបានឲ្យដឹងថា សេដ្ឋកិច្ច វៀតណាមមានភាពធន់ល្អ ហើយត្រូវបានគេព្យាករណ៍ថានឹងងើបឡើងវិញក្នុងរយៈ ពេលខ្លីខាងមុខ ដោយសារការប្រើប្រាស់ក្នុងស្រុកកើនឡើងខណៈដែលកញ្ចប់ជំរុញ ការវិនិយោគសាធារណៈត្រូវបានបើកការចំណាយ ហើយសកម្មភាពសេដ្ឋកិច្ចមាន ភាពប្រសើរឡើង៕