ទំនួលខុសត្រូវសង្គមរបស់សហគ្រាសចំពោះពលករ (រូបថត៖ vov.vn) |
តំណាងទាំងអស់ បានផ្តោតសំខាន់លើការពិភាក្សាអំពីបញ្ហាជាច្រើនដូចជា៖ ការរំពឹងរបស់សហភាពអឺរ៉ុប និងការអនុវត្តទំនួលខុសត្រូវក្នុងវិស័យឈើ និងជលផលនៅវៀតណាម រួមទាំងតួនាទីរបស់អង្គការសហជីពក្នុងការជម្រុញ ទំនួលខុសត្រូវសង្គមរបស់សហគ្រាសជាដើម។ លោក Ngo Duy Hieu អនុប្រធាន សហព័ន្ធពលករវៀតណាមបានមានប្រសាសន៍ថា៖
«ទំនួលខុសត្រូវសង្គមបានក្លាយជាតម្រូវការខាងក្រមសីលធម៌និងជាការងារមានទំនួលខុសត្រូវចំពោះអតិថិជននិងពលករផងដែរ។ ទំនួលខុសត្រូវសង្គមនៅសហគ្រាស នៅពេលអនុវត្តបានល្អនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជននិងពលករ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនងការងារ សុខដុមរមនាសង្គម ស្ថេរភាព និងវឌ្ឍនភាពផងដែរ»៕