ទុនជួយឧបត្ថម្ភ ODA របស់រដ្ឋាភិបាលអូទ្រីសរួមចំណែក លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនវៀតណាម

Chia sẻ
(VOVWORLD) -នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំនៅវៀតណាមលោក Thomas Loidl មកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិការងារ នាថ្ងៃទី ៧ កញ្ញា។
ទុនជួយឧបត្ថម្ភ ODA របស់រដ្ឋាភិបាលអូទ្រីសរួមចំណែក លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនវៀតណាម - ảnh 1 ទុនជួយឧបត្ថម្ភ ODA របស់រដ្ឋាភិបាលអូទ្រីសរួមចំណែក
លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនវៀតណាម

នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំនៅវៀតណាមលោក Thomas Loidl មកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិការងារ នាថ្ងៃទី ៧ កញ្ញា។ នៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃថា ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អូទ្រីសនាពេលកន្លងទៅមានការអភិវឌ្ឍន៍យ៉ាងសកម្មលើគ្រប់វិស័យ ក្នុងនោះមានការរួមវិភាគទានរបស់លោក Thomas Loidl ផងដែរ។ ឆ្នាំនេះជាឆ្នាំ ដែលប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត (១ ធ្នូ ឆ្នាំ ១៩៧២ - ១ ធ្នូ ឆ្នាំ ២០១៧) លោកនាយករដ្ឋមន្ត្រីស្នើឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីររួមសហការ រៀបចំសកម្មភាពជាក់ស្ដែងនានា ដើម្បីអបអរសាទរព្រឹត្តិការណ៍សំខាន់នេះ។ លោកក៏បានឲ្យដឹងថា សក្តានុពលសហប្រតិបត្តិការពាណិជ្ជកម្មនៃប្រទេសទាំងពីរនៅធំធេងណាស់ ហើយមានបំណងជំរុញកិច្ចសហប្រតិបត្តិការឲ្យខ្លាំងក្លាថែមទៀតនាពេលខាងមុខ។ វៀតណាមស្នើឲ្យអូទ្រីសជំរុញ EU ចុះហត្ថលេខាជាផ្លូវការ និងអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ឲ្យបានឆាប់ៗ។ រីឯខ្លួនវិញ លោក Thomas Loidl បានឲ្យដឹងថា អាទិភាពរបស់រដ្ឋាភិបាលអូទ្រីសគឺកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចជាមួយវៀតណាម ហើយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ចំពោះជំនួយ ODA នោះ រដ្ឋាភិបាលអូទ្រីសនឹងបន្តផ្តល់ជំនួយ ODA សម្រាប់វៀតណាម នាពេលខាងមុខ និងជួយឧបត្ថម្ភវៀតណាមអនុវត្តគម្រោងការណ៍ ODA ប្រកបដោយប្រសិទ្ធភាពទៀតផង៕

ប្រតិកម្មទៅវិញ