ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី ឆ្ពោះទៅកម្ពស់ថ្មីមួយ

Chia sẻ

(VOVWORLD) - ប្រទេសទាំងពីរបានកំណត់គោលដៅធំៗក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការ ក្នុងនោះគោលដៅគឺនៅឆ្នាំ ២០២៨ ទំហំពាណិជ្ជកម្មទ្វេភាគីនឹង ឈានដល់ ១៥ ពាន់លានដុល្លារអាមេរិក។

ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី ឆ្ពោះទៅកម្ពស់ថ្មីមួយ - ảnh 1ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំប្រទេសឥណ្ឌូនេស៊ី លោក Ta Van Thong អញើញផ្តល់បទសម្ភាសន៍ (រូបថត៖ អ្នកសារព័ត៌មាន/VOV-Jakarta)

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ីរបស់ប្រធានរដ្ឋលោក Nguyen Xuan Phuc តបតាមការអញ្ជើញរបស់ប្រធានាធិបតី Joko Widodo ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែធ្នូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី Ta Van Thong បានសង្កត់ធ្ងន់ថា៖ ដំណើរទស្សនកិច្ចលើកនេះ គូសសញ្ញានៃការបោះជំហានថ្មីក្នុងទំនាក់ទំនងទ្វេភាគី នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌូណេស៊ីកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព និងបម្រើផលប្រយោជន៍ប្រជាជនទាំងពីរ។ នៅឆ្នាំ ២០២៣ ប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី ១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ ប្រទេសទាំងពីរបានកំណត់គោលដៅធំៗក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការ ក្នុងនោះគោលដៅគឺនៅឆ្នាំ ២០២៨ ទំហំពាណិជ្ជកម្មទ្វេភាគីនឹងឈានដល់ ១៥ ពាន់លានដុល្លារអាមេរិក។

“ដំណើរទស្សនកិច្ចនេះនឹងជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ ដែលបានបង្កើតឡើងរវាងប្រទេសទាំងពីរ ហើយក៏បង្ហាញពីតួនាទីយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរក៏នឹងចុះហត្ថលេខាលើឯកសារសំខាន់មួយចំនួន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ។ នៅចំពោះមុខ ប្រទេសទាំងពីរនឹងបន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រនេះ។ ទាក់ទងនឹងនយោបាយ និងសន្តិសុខ ប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនងរវាងមេដឹកនាំនៃប្រទេសទាំងពីរបន្ថែមទៀត។

ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី ឆ្ពោះទៅកម្ពស់ថ្មីមួយ - ảnh 2លោក Budiarsa Sastrawinata ប្រធានសមាគមមិត្តភាពឥណ្ឌូនេស៊ី-វៀតណាម (IVFA) និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Ciputra Group អញ្ជើញផ្តល់បទសម្ភាសន៍ (រូបថត៖ អ្នកសារព័ត៌មាន/VOV-Jakarta)

ក្នុងឱកាសនេះ លោក Budiarsa Sastrawinata ប្រធានសមាគមមិត្តភាពឥណ្ឌូនេស៊ី-វៀតណាម (IVFA) អគ្គនាយកក្រុមហ៊ុន Ciputra Group ក៏បានចាត់ទុកថា៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc មានសារៈសំខាន់ខ្លាំងណាស់ ហើយជំនួបទល់មុខ រវាងមេដឹកនាំនៃប្រទេសទាំងពីរ គឺជាឱកាសមួយដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត៕

ប្រតិកម្មទៅវិញ