ទំនាក់ទំនងវៀតណាម-អាមេរិកបន្តអភិវឌ្ឍន៍ចីរភាពនិងជាក់ស្ដែង

Chia sẻ
(VOV)_ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh ទើបនឹងមានជំនួបសំណេះសំណាលស្ដីអំពីទំនាក់ទំនងវៀតណាម-អាមេរិក ​នៅវិទ្យា​ស្ថានជាតិ ស្ដីអំពីការគ្រប់គ្រងរដ្ឋបាល សាធាំរណះអាមេរិក ដោយមានការចូលរួម​របស់សាស្ត្រាចារ្យ អ្នកជំនាញការជាច្រើន។ នៅទីនេះ  ឯកអគ្គរដ្ឋទូត​ លោក Pham Quang Vinh
ទំនាក់ទំនងវៀតណាម-អាមេរិកបន្តអភិវឌ្ឍន៍ចីរភាពនិងជាក់ស្ដែង - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh

(VOV)_ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh
ទើបនឹងមានជំនួបសំណេះសំណាលស្ដីអំពីទំនាក់ទំនងវៀតណាម-អាមេរិក ​នៅវិទ្យា​
ស្ថានជាតិ ស្ដីអំពីការគ្រប់គ្រងរដ្ឋបាល សាធាំរណះអាមេរិក ដោយមានការចូលរួម​
របស់សាស្ត្រាចារ្យ អ្នកជំនាញការជាច្រើន។ នៅទីនេះ  ឯកអគ្គរដ្ឋទូត​ លោក Pham
Quang Vinhបានចែករំលែកថា៖ ក្រោយរយៈពេលជាង២០ឆ្នាំ​កន្លងទៅ ចាប់ពីពេល
​បង្កើតទំនាក់ទំនងការទូតនាឆ្នាំ ១៩៩៥មក ទំនាក់ទំនង​វៀតណាមនិងអាមេរិក
មាន​ជំហានអភិវឌ្ឍន៍ខ្លាំងក្លាជាច្រើន។ ប្រទេសទាំងពីរ​បានកសាងក្របខ័ណ្ឌទំនាក់
ទំនងដៃ​គូលើគ្រប់វិស័យ នាឆ្នាំ ២០១៣ បង្កើនកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ។
 ​វៀត​ណាម​និងអាមេរិកបានសហការជិតស្និទ្ធិនៅក្នុងវេទិកាអន្តរជាតិនិងតំបន់ រួម
គ្នាទប់ទល់​នឹងបំរ៉ែបំរួលអាកាសធាតុ និង​ធានាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវ
ត្ថិភាព​នៅសមុទ្រខាងកើត។

          ដោយគ្រឹះដ្ឋានេះ  ឯកអគ្គរដ្ឋទូត​ លោក Pham Quang Vinhបានជឿជាក់ថា៖​ 
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ក្នុងរដ្ឋអំណាចថ្មីនៅ
អាមេរិក នឹងបន្តអភិវឌ្ឍន៍ខ្លាំងក្លា ចីរភាព និងជាក់ស្ដែង ដើម្បីផលប្រយោជន៍
របស់ប្រជាជននៃប្រ​ទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការ
អភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ