ទំនាក់ទំនងវៀតណាម-អាមេរិក “គ្មានអ្វីដែលមិនអាចធ្វើបានទេ”

Chia sẻ
(VOVworld) - នាបច្ចុប្បន្ន យើងខ្ញុំមានគោលបំណងនាំ
ទំនាក់ទំនងរវាងប្រទេសទាំង២ឈានទៅឆ្ងាយជាង
ទៀតក្នុងក្របខ័ណ្ឌសហប្រតិបតិ្តការទ្វេភាគី និងឆ្ពោះ
ទៅរាល់ការងារដែលយើងអាចធ្វើបានរួមគ្នាសំរាប់
តំបន់និងពិភពលោក”។
(VOVworld) - ទំនាក់ទំនងវៀតណាម-អាមេរិក​ “គ្មានអ្វីដែលមិនអាចធ្វើបានទេ”។ នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Ted Osius នាពេលឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម ក្នុងឱ
កាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាប្រក្រតីភាពទំនាក់ទំនងវៀតណាម-
អាមេរិក (ថ្ងៃទី១១ កក្កដា)។ឯកអគ្គរដ្ឋទូត Ted Osius បានសង្កត់ធ្ងន់ថា៖
ទំនាក់ទំនងវៀតណាម-អាមេរិក “គ្មានអ្វីដែលមិនអាចធ្វើបានទេ” - ảnh 1
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Ted Osius

“ខ្ញុំជានិច្ចកាលជឿជាក់ថា គ្មានអ្វីដែលមិនអាចធ្វើបានទេ ហើយអនាគតរបស់ ប្រទេសទាំង២គឺភ្លឺស្វាងណាស់។មុននេះ២ឆ្នាំ យើងបានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងទំនាក់ទំនងដៃគូលើគ្រប់វិស័យដែលកំណត់វិស័យសហប្រតិបតិ្តការ
ចំនួន៩។ហើយយើងបានឃើញថាមានការរីកចំរើនជាច្រើនក្នុងវិស័យសហប្រតិ
បតិ្តការទាំង៩នេះ រួមមានសិទ្ធិមនុស្សផងដែរ។នាបច្ចុប្បន្ន យើងខ្ញុំមានគោល បំណងនាំទំនាក់ទំនងរវាងប្រទេសទាំង២ឈានទៅឆ្ងាយជាងទៀតក្នុងក្របខ័ណ្ឌ
សហប្រតិបតិ្តការទ្វេភាគី និងឆ្ពោះទៅរាល់ការងារដែលយើងអាចធ្វើបានរួមគ្នា
សំរាប់តំបន់និងពិភពលោក”។

ឯកអគ្គរដ្ឋទូត Ted Osius បានសង្កត់ធ្ងន់ថែមទៀតថា ដំណើរទស្សនកិច្ចជាផ្លូវការ
នៅអាមេរិករបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong មានអត្ថន័យប្រវត្តិសាស្ត្រដ៏ធំធេងក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម- អាមេរិក៕

ប្រតិកម្មទៅវិញ