អាហ្សង់ទីនអំពាវនាវឱ្យ Mercosur ចុះហត្ថលេខាលើ FTA ជាមួយវៀតណាម និងឥណ្ឌូនេស៊ី

Chia sẻ
(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទរដ្ឋមន្ត្រីការបរទេសនៃប្លុក Mercosur នៅរដ្ឋធានី Asuncion លោកស្រី Diana Mondino បានសង្កត់ធ្ងន់ថា ប្លុកនេះត្រូវការកែទម្រង់គ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មក្នុងប្លុក ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ទីផ្សារផ្សេងទៀត។ 
នាថ្ងៃទី ៧ ខែកក្កដា រដ្ឋមន្ត្រីការបរទេសអាហ្សង់ទីនលោកស្រី Diana Mondino បានអំពាវនាវឱ្យប្លុកទីផ្សាររួមអាមេរិកខាងត្បូង (Mercosur) មានភាពបត់បែនជាងមុន ក្នុងការចរចា និងស្វែងរកឱកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយវៀតណាម និងឥណ្ឌូនេស៊ី។
ថ្លែងនៅក្នុងសន្និសីទរដ្ឋមន្ត្រីការបរទេសនៃប្លុក Mercosur នៅរដ្ឋធានី Asuncion លោកស្រី Diana Mondino បានសង្កត់ធ្ងន់ថា ប្លុកនេះត្រូវការកែទម្រង់គ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្មក្នុងប្លុក ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ទីផ្សារផ្សេងទៀត។ យោងតាមលោកស្រី Diana Mondino ប្លុក Mercosur គឺជាទីផ្សារ ដ៏មានសក្តានុពល និងមានមូលដ្ឋានគ្រឹះដើម្បីធ្វើពិពិធកម្ម និងពង្រីកទំនាក់ទំនង ជាមួយពិភពលោក ប៉ុន្តែបច្ចុប្បន្ននេះ បណ្ដាប្រទេសជាសមាជិកមិនទាន់ទាញយក សក្តានុពលពេញលេញ ហើយត្រូវការកំណែទម្រង់គ្រប់ជ្រុងជ្រោយ។ លោកស្រីរដ្ឋ មន្រ្តីជឿជាក់ថា Mercosur ត្រូវតែមានភាពស្វាហាប់ជាងមុន ហើយលើកកំពស់សមត្ថ ភាពរបស់ខ្លួនក្នុងការសម្របខ្លួនទៅនឹងបញ្ហានាពេលអនាគត រួមទាំងបញ្ញាសិប្បនិម្មិត (AI) ផងដែរ៕

ប្រតិកម្មទៅវិញ