ទំនាក់ទំនងរវាងវ៉េណេស៊ុយអេឡានិងអាមេរិកអាក្រក់ទៅៗ

Chia sẻ
(VOVworld) – នាថ្ងៃទី ៩ មិនា វ៉េណេស៊ុយអេឡាបានកោះ
ហៅភារៈធារីបណ្តោះ អាសន្នប្រចាំនៅអាមេរិក លោក
 Maximilien Arvelaiz វិលត្រឡបមកប្រទេសវិញដើម្បី
ពិគ្រោះយោបល់ជាបន្ទាន់។

ទំនាក់ទំនងរវាងវ៉េណេស៊ុយអេឡានិងអាមេរិកអាក្រក់ទៅៗ - ảnh 1
ទំនាក់ទំនងរវាងវ៉េណេស៊ុយអេឡានិងអាមេរិកអាក្រក់ទៅៗ (Image: baotintuc.vn)

(VOVworld) – នាថ្ងៃទី ៩ មិនា វ៉េណេស៊ុយអេឡាបានកោះហៅភារៈធារីបណ្តោះ អាសន្នប្រចាំនៅអាមេរិក លោក Maximilien Arvelaiz វិលត្រឡបមកប្រទេសវិញដើម្បី ពិគ្រោះយោបល់ជាបន្ទាន់។ សេចក្តីសម្រេចពោលខាងលើត្រូវបានវ៉េណេស៊ុយអេឡា នាំចេញបន្ទាប់ពីប្រធានាធីបតីអាមេរិក លោក Barack Obama ចេញផ្សាយបទដាក់​ទណ្ឌកម្មចំពោះមន្ត្រីជាន់ខ្ពស់ចំនួន ៧ រូបរបស់វ៉េណេស៊ុយអេឡា។ តាមនោះ មន្ត្រី
ជាន់ខ្ពស់ទាំង ៧ រូបនេះ ក្នុងនោះ មានអ្នកប្រមុខស្ថាប័នចារកម្មនិងនាយកប៉ូលីស ជាតិវ៉េណេស៊ុយអេឡា ត្រូវបានហ៊ុំព័ទ្ធទ្រព្យសម្បត្តិ្តនិងហាមឃាត់ឆ្លងដែនទៅ
អាមេរិក ។ ប្រធានរដ្ឋសភា លោក  Diosdado Cabello និងជាអនុប្រធានគណៈបក្ស សង្គមនិយមឯកភាព (PSUV) កាន់អំណាចបានថ្កោលទោសបទដាក់ទណ្ឌកម្មថ្មីនេះ របស់អាមេរិកសំដៅបង្កអស្ថិរភាពស្ថានភាពនយោបាយនៅប្រទេសអាមេរិកឡាទីន
នេះ៕

ប្រតិកម្មទៅវិញ