ទីតាំងទេសចរណ៍ច្រើនកន្លែងទាក់ទាញភ្ញៀវទេសចរក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវ

Chia sẻ
(VOVWORLD) -នាប៉ុន្មានថ្ងៃដើមនិទាឃរដូវ អាកាសធាតុនៅទូទាំងប្រទេសគឺល្អណាស់ជាលក្ខណៈ ងាយស្រួលសម្រាប់ប្រជាជនចូលរួមបណ្តាសកម្មភាពអំណរនិទាឃរដូវ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីផងដែរ។
ទីតាំងទេសចរណ៍ច្រើនកន្លែងទាក់ទាញភ្ញៀវទេសចរក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវ - ảnh 1ទីតាំងទេសចរណ៍ច្រើនកន្លែងលើទូទាំងប្រទេសទាក់ទាញភ្ញៀវទេសចរក្នុងប៉ុន្មានថ្ងៃដើមនិទាឃរដូវ 

នៅកំពង់ផែអណ្តែត Hon Gai នៃទីក្រុង Ha Long ខេត្ត Quang Ninh ភ្ញៀវ ទេសចរបានទៅទស្សនា បេតិកភណ្ឌធម្មជាតិពិភពលោកគឺ ឈូងសមុទ្រ Ha Long និង ទស្សនាទីតាំងទេសចរណ៍ល្បីឈ្មោះមួយចំនួនរបស់ទីក្រុង Ha Long ជាពិសេសចូលរួមបរិយាកាសទទួលបុណ្យ ចូលឆ្នាំប្រពៃណីរបស់ប្រជាជនតំបន់។ លោក Hoang Van Nghe នា យកប្រតិបត្តិក្រុមហ៊ុន Glory Sea បានឲ្យដឹងថា៖

        “ឈូងសមុទ្រ Ha Long ជាបេតិកភណ្ឌធម្មជាតិពិភពលោក។ យើងខ្ញុំនឹងខិតខំ ប្រឹងប្រែងដើម្បីជូនភ្ញៀវទេសចរមកទស្សនឈូងសមុទ្រនេះ។ ហាឡុងមិនត្រឹមតែជា កន្លែងមានសោភ័ណ្ឌភាពដ៏ល្បីឈ្មោះនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងល្បីឈ្មោះ លើទូទាំងពិភពលោកទៀតផង។ នៅទីនេះមានឆ្នេរសមុទ្រគួឲ្យទាក់ទាញ ទស្សនីយ ភាពធម្មជាតិសុទ្ធហើយមនុស្សគ្រប់រូបនៅ Ha Long គឺរាក់ទាក់រួសរាយណាស់”។

        ក្នុងពេលជាមួយគ្នានោះ នៅទីក្រុង Da Nang ទីតាំងទេសចរណ៍ព្រលឹងគឺទាក់ ទាញភ្ញៀវទេសចរច្រើនអនែក។ ក្រៅពីសកម្មភាពកំសាន្តសប្បាយរីករាយ រមណីដ្ឋាន និងទីទាំងទេសចរណ៍ជាច្រើននៅទីក្រុង Da Nang ក៏បានរៀបចំឡើង នូវកម្មវិធីសិល្បៈ អំណរនិទាឃរដូវទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមផងដែរ។ លោក Erich Phan អាណិកជនវៀតណាមមួយរូបបានវិលត្រឡប់មកស្រុកកំណើតពីអាមេរិក ដើម្បី ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ លោកចែករំលែកថា៖

        “ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងនឹងភាពអូអរសប្បាយរីករាយទទួលបុណ្យចូលឆ្នាំថ្មី របស់ទីក្រុង Da Nang ។ ទៅដល់កន្លែងណាខ្ញុំក៏ប្រទះឃើញគេលំអរទទួលនិទាឃរដូវ ។ ខ្ញុំចូលចិត្តទីក្រុង Da Nang ព្រោះថានៅទីនេះមានទន្លេ មានសមុទ្រនិងមានភ្នំស្អាត អស្ចារ្យគួឲ្យទាក់ទាញផង”៕

 

ប្រតិកម្មទៅវិញ