ទីក្រុងហូយអាន (Hoi An) ស្វាគមន៍ភ្ញៀវទេសចរដំបូងនៅឆ្នាំ ២០២១

Chia sẻ
(VOVWORLD) - ភ្ញៀវទេសចរចំនួន ១៩ នាក់បានទស្សនាការដង្ហែរក្បូន និងការសំដែងច្រៀង Bai Choi (ដែលជាប្រភេទសិល្បៈមួយត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ) រួមទាំងចូលទស្សនាទេសភាពនៅជំវិញតំបន់នេះដោយឥតគិតថ្លៃ។ 
ទីក្រុងហូយអាន (Hoi An) ស្វាគមន៍ភ្ញៀវទេសចរដំបូងនៅឆ្នាំ ២០២១ - ảnh 1ភ្ញៀវទេសចរមកទស្សនាទីក្រុងហូយអានដំបូងក្នុងឆ្នាំថ្មីសកល ២០២១ ថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ truyenhinhdulich.vn)

នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅវត្ត Cau គណៈកម្មាធិការប្រជាជនទីក្រុង Hoi An សហការជាមួយមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត Quang Nam បានរៀបចំពិធីស្វាគមន៍ក្រុមភ្ញៀវទេសចរដំបូងបង្អស់ដែលមកទស្សនាទីក្រុងបុរាណ Hoi An នៅឆ្នាំ ២០២១ ។

ភ្ញៀវទេសចរចំនួន ១៩ នាក់បានទស្សនាការដង្ហែរក្បូន និងការសំដែងច្រៀង Bai Choi (ដែលជាប្រភេទសិល្បៈមួយត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ) រួមទាំងចូលទស្សនាទេសភាពនៅជំវិញតំបន់នេះដោយឥតគិតថ្លៃផងដែរ។ លោកស្រី Nguyen Thi Lieu ប្រជាជនម្នាក់កំពុងលក់ដូរវត្ថុអនុស្សាវរីយ៍នៅផ្លូវ Tran Phu ទីក្រុង Hoi An បានចែករំលែកថា៖

«ចាប់តាំងពីថ្ងៃដែលជំងឺកូវីដ១៩ ផ្ទុះឡើង ខ្ញុំក៏ឈប់លក់ដូរឥវ៉ាន់ដែរ ពីព្រោះជំងឺរាតត្បាតធ្វើឲ្យការលក់ដូរមិនដាច់។  មកទល់នៅពេលនេះ ខ្ញុំទើបតែបើកហាងឡើងវិញ ហើយសង្ឃឹមថា ឆ្នាំ២០២១ ជំងឺ COVID-១៩ នឹងត្រូវបានទប់ស្កាត់ជាស្ថាពរ ដើម្បីធ្វើឲ្យភ្ញៀវទេសចរអាចវិលត្រឡប់ ព្រមទាំងធ្វើការលក់ដូរ និងសេដ្ឋកិច្ចមានស្ថិរភាពឡើងវិញផងដែរ»៕

ប្រតិកម្មទៅវិញ