ទីក្រុងហាណូយអភិវឌ្ឍផលិតផលភូមិរបរប្រពៃណីដើម្បីបំរើភ្ញៀវទេសចរ

Chia sẻ
(VOVWORLD) - ការអភិវឌ្ឍផលិតផលភូមិរបរប្រពៃណីសម្រាប់បម្រើភ្ញៀវទេសចរ ក្នុងគោលបំណងឧទ្ទេសនាមអំពីតម្លៃវប្បធម៌របស់ទីក្រុងហាណូយដល់ភ្ញៀវទេសចរ បានរួមចំណែកជំរុញការអភិវឌ្ឍផលិតកម្មភូមិរបរឲ្យកាន់ តែរីកចម្រើន និងអះអាងអំពី   តួនាទីនៃវត្ថុអនុស្សាវរីយ៍របស់វៀតណាមជាបណ្តើរៗ។
ទីក្រុងហាណូយអភិវឌ្ឍផលិតផលភូមិរបរប្រពៃណីដើម្បីបំរើភ្ញៀវទេសចរ - ảnh 1 អ្នកទេសចរទស្សនាកន្លែងវប្បធម៌នៃភូមិរបរប្រពៃណី Van Phuc (រូបថត៖ TTXVN)

យោងតាមព័ត៌មាននៅក្នុងសិក្ខាសាលា រវាងមន្ទីរទេសចរណ៍ហាណូយ និងសិប្បករនិងមូលដ្ឋានផលិតកម្មនៅភូមិរបរហាណូយ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ២ ខែមិនា ទីក្រុងហាណូយ បានឲ្យដឹងថាមានភូមិរបរប្រមាណ ១.៣៥០ ដែលក្នុងនោះមានភូមិរបរប្រពៃណីគួរឲ្យកត់សម្គាល់ជាង ៣០០ ។

លោក Tran Duc Hai នាយកមន្ទីរទេសចរណ៍ទីក្រុងហាណូយ បានមានប្រសាសន៍ថា ចាប់តាំងពីទីក្រុងហាណូយអនុវត្តការអភិវឌ្ឍទេសចរណ៍ដោយតភ្ជាប់ជាមួយភូមិរបរនានានោះ ការផលិតវត្ថុអនុស្សាវរីយ៍ក៏មានការផ្លាស់ប្តូរជាច្រើនជាងកាលពីមុនផងដែរ។ ប៉ុន្តែដើម្បីអភិវឌ្ឍឲ្យបានល្អគឺចាំបាច់ត្រូវការវិនិយោគឲ្យកាន់តែច្រើនថែមទៀត ហើយផលិតផលត្រូវតែឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរ។ មន្ទីរទេសចរណ៍ហាណូយក្នុងតួនាទីជាស្ថាប័នគ្រប់គ្រងវិស័យទេសចរណ៍ នឹងបង្កលក្ខណៈអំណោយផលជាអតិបរិមាសម្រាប់ការអភិវឌ្ឍន៍ ផលិតផលវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវទេសចរផងដែរ៕

ប្រតិកម្មទៅវិញ