លោកឯកអគ្គរដ្ឋទូត Dang Dinh Quy និងតំណាងសមាជិការក្រុមប្រឹក្សាទីក្រុងញូវយ៉ក |
អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកស្រី Penny Abeywardena សមាជិការក្រុមប្រឹក្សាទីក្រុងញូវយ៉កទទួលបន្ទុកកិច្ចការបរទេស បានឲ្យដឹងថា នេះគឺជាការជួយឧបត្ថម្ភដ៏ជាក់ស្ដែងក្នុងបរិបទ ដែលទីក្រុងញូវយ៉កនៅតែខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសម្ដែងគោលបំណងថា ទីក្រុង ញូវយ៉ក និងទីក្រុងហាណូយនឹងមានឱកាសសហប្រតិបត្តិការនាពេលអនាគត ជាពិសេសគឺកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនានា សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក៏ដូចជាជំនះពុះពារលើផលវិបាកដោយសារ ជំងឺរាតត្បាត COVID-19 ផងដែរ៕