ទីក្រុងហាណូយទទួលភ្ញៀវទេសចរណ៍អន្តរជាតិទី ៣ លាន ក្នុងឆ្នាំ ២០១៤

Chia sẻ
(VOVworld) – នារសៀលថ្ងៃទី ៣០ ធ្នូ គណៈកម្មាធិការ
ប្រជាជនទីក្រុងហាណូយបានរៀបចំពិធីប្រគល់រង្វាន់
ទេសចរណ៍ទីក្រុងហាណូយនិងពីធីទទួលភ្ញៀវទេសចរណ៍
 អន្តរជាតិទី ៣ លាន ក្នុងឆ្នាំ ២០១៤ នៅទីក្រុងហាណួយ (វៀតណាម)។
ទីក្រុងហាណូយទទួលភ្ញៀវទេសចរណ៍អន្តរជាតិទី ៣ លាន ក្នុងឆ្នាំ ២០១៤ - ảnh 1
ទីក្រុងហាណូយទទួលភ្ញៀវទេសចរណ៍អន្តរជាតិទី ៣ លាន ក្នុងឆ្នាំ ២០១៤ (Image: VNA)


(VOVworld) – នារសៀលថ្ងៃទី ៣០ ធ្នូ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានរៀបចំពិធីប្រគល់រង្វាន់ទេសចរណ៍ទីក្រុងហាណូយនិងពីធីទទួលភ្ញៀវទេសចរណ៍
អន្តរជាតិទី ៣ លាន ក្នុងឆ្នាំ ២០១៤ នៅទីក្រុងហាណួយ (វៀតណាម)។ លោកស្រី
Papazoglou Eleni សញ្ញជាតិក្រិកគឺជាភ្ញៀវទេសចរណ៍ទី ៣ លានដែលមកទស្សនា
នៅទីក្រុងហាណូយ។ គោលដៅនៃសកម្មភាពនេះគឺសំដៅផ្សព្វផ្សាយទាក់ទាញភ្ញៀវ
ទេសចរណ៍មកទស្សនានៅរដ្ឋធានីយ៉ាងច្រើនថែមទៀត។ ថ្លែងមតិនៅពិធីនេះ លោក
To Van Dong នាយកមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ទីក្រុងហាណូយ បានអះអាង
ថា៖

“ប៉ុម្មានឆ្នាំក​ន្លងទៅ ផ្នែកទេសចរណ៍ទីក្រុងហាណូយបានអះអាងជាជំហានៗនូវតួនាទី
ជាទីមកដល់ដែលមានទ្រង់ទ្រាយគួរឲ្យទាក់ទាញនៅក្នុងតំបន់និងលើពិភពលោក។ ផ្នែកទេសចរណ៍ទីក្រុងហាណូយនិយាយរួមមានការអភិវឌ្ឍន៍ខាងទ្រង់ទ្រាយផងនិង
គុណភាពផងតាមទិសដៅចីរភាពនិងប្រសិទ្ធភាពរួមចំណែកក្នុងការផ្ទេប្តូររចនាសម្ព័ន្ធ
ខឿនសេដ្ឋកិច្ច។ ជារដ្ឋធានីមានប្រពៃណីវប្បធម៌រាប់ពាន់ឆ្នាំរួមជាមួយប្រព័ន្ធសេវ៉ាកម្ម
ល្អជាពិសេសគឺទឹកចិត្តស្រឡាញ់កក្តៅជាមួយភ្ញៀវទេសចរណ៍របស់ជនហាណូយបាន
បង្កើតរូបភាពទីក្រុងហាណូយ១ស្អាតសុវត្ថិភាពក្នុងក្រសែភ្នែករបស់ ភ្ញៀវទេសចរណ៍
អន្តរជាតិ៕

ប្រតិកម្មទៅវិញ