ទីក្រុងហាណូយទទួលបានការគាំទ្រជាឧបករណ៍ kit ធ្វើតេស្តវីរុស SARS-CoV-2 ចំនួន៥ម៉ឺនឈុត

Chia sẻ
(VOVWORLD) - ឧបករណ៍ kit ធ្វើតេស្តនេះ នឹងជួយផ្នែកសុខាភិបាលទីក្រុងជំរុញ ដំណើរការយកសំណាកធ្វើតេស្តសម្រាប់ពលរដ្ឋទាំងអស់ដែលបាន វិលត្រឡប់មកពីតំបន់ដែលកើតមានជម្ងឺ។
ទីក្រុងហាណូយទទួលបានការគាំទ្រជាឧបករណ៍ kit ធ្វើតេស្តវីរុស SARS-CoV-2 ចំនួន៥ម៉ឺនឈុត - ảnh 1 ទិដ្ឋភាពនៃពិធីប្រគល់-ទទួលជំនួយរបស់ក្រុមហ៊ុន Vinamilk ជូនទីក្រុងហាណូយ។ (រូបថត៖ dangcongsan.vn)

នាថ្ងៃទី១១ សីហា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ហាណូយ និងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលហាណូយបានទទួលការគាំទ្រជា ឧបករណ៍ kit ធ្វើតេស្តវីរុស SARS-CoV-2 ចំនួន៥ ម៉ឺនឈុតក្នុងតម្លៃ៥ពាន់ លានដុង ពីក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម (Vinamilk)។ ឧបករណ៍ kit ធ្វើតេស្តនេះ នឹងជួយផ្នែកសុខាភិបាលទីក្រុងជំរុញ ដំណើរការយកសំណាកធ្វើតេស្តសម្រាប់ពលរដ្ឋទាំងអស់ដែលបានវិលត្រឡប់មកពីតំបន់ដែលកើតមានជម្ងឺ។

តំណាងក្រុមហ៊ុន Vinamilk បានអះអាងថា ការរួមដៃគ្នារុញថយ ក្រោយជម្ងឺរាតត្បាត គឺជាការទទួលខុសត្រូវនិងកាតព្វកិច្ចរបស់អង្គភាព និងបុគ្គលទាំងអស់ក្នុងសង្គម។ Vinamilk សង្ឃឹមថា ការគាំទ្រនេះនឹងរួម ចំណែកកាត់បន្ថយសម្ពាធទៅលើផ្នែកសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំង ជម្ងឺ ព្រមទាំងជួយរកឃើញករណីឆ្លងជម្ងឺឲ្យបានឆាប់រហ័សបំផុតដើម្បី ព្យាបាលឲ្យមានប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ