ទីក្រុងហូជីមិញ-៤០ឆ្នាំកសាង អភិវឌ្ឍន៍និងសមាហរណកម្ម

Chia sẻ
(VOVworld) - នាព្រឹកថ្ងៃទី១៧ មិនា នៅទីក្រុងហូជីមិញ
 ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅសិក្ខាសាលា
វិទ្យាសាស្ត្រដោយប្រធានបទ “ទីក្រុងហូជីមិញ-៤០ឆ្នាំ
កសាង អភិវឌ្ឍន៍និងសមាហរណកម្ម” ក្នុងឱកាស
រំលឹកខួបអនុស្សាវរីយលើកទី៤០ នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ។
(VOVworld) - នាព្រឹកថ្ងៃទី១៧ មិនា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រដោយប្រធានបទ “ទីក្រុងហូជីមិញ-៤០ឆ្នាំ
កសាង អភិវឌ្ឍន៍និងសមាហរណកម្ម” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយលើកទី៤០ នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ។បណ្ដាបទថ្លែងសន្ទរកថានៅទីនេះ បានលើកច្បាស់ថា ៤០ឆ្នាំក្រោយទិវារំដោះ ទីក្រុងហូជីមិញបានម្ចាស់ការ ខំប្រឹង ប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្លងកាត់លើដំណាក់កាលវិបត្តិសេដ្ឋកិច្ច និងរក្សារឹងមាំ
ស្ថិរភាពនយោបាយ។ដោយមានតួនាទីជាកម្លាំងចលករនៃមណ្ឌលសេដ្ឋកិច្ចស្នូល
នៅភាគខាងត្បូង សារៈសំខាន់របស់ទីក្រុងហូជីមិញកាន់តែត្រូវបានបញ្ជាក់ក្នុង ការ
កំណត់ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងពិភពលោក។នា
បច្ចុប្បន្ន ល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ទីក្រុងស្មើរនឹង១,៧ដងទូទាំងប្រទេស តំលៃ
ផលិតផលផ្ទៃក្នុងសរុបស្រូបយក២១% និងរួមវិភាគទាន៣០%នៃថវិការទូទាំង
ប្រទេស។ថ្លែងមតិនៅសន្និសីទនេះ លោក Le Thanh Hai សមាជិកការិយាល័យ នយោបាយនិងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា៖
ទីក្រុងហូជីមិញ-៤០ឆ្នាំកសាង អភិវឌ្ឍន៍និងសមាហរណកម្ម - ảnh 1
ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖qdnd.vn)

“ដំបូងបង្អស់ ទីក្រុងត្រូវជ្រួតជ្រាបការផ្ដួចផ្ដើមគំនិតរបស់បក្ស សកម្មផ្លាស់ប្ដូរត្រិះរិះ សាកល្បងរបៀបធ្វើការងារថ្មី រូបសណ្ឋានថ្មី។ទី២គឺត្រូវថែទាំជីវភាពរស់នៅ សំរាប់
ប្រជាជន។ទី៣គឺជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចវប្បធម៌សង្គម ជាមួយខេត្ត
ក្រុងដទៃនៅទូទាំងប្រទេសដើម្បីអភិវឌ្ឍន៍យ៉ាងលឿននិងប្រកបដោយចីរភាព”៕

ប្រតិកម្មទៅវិញ