លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan អញ្ជើញថ្លែងក្នុងសិក្ខាសាលា |
យោងតាមអ្នកជំនាញថា យុទ្ធសាស្រ្តមុខព្រួញសំខាន់បីដើម្បីអនុវត្តន៍បញ្ញាសិប្បនិម្មិតនៅក្នុងទីក្រុង រួមមានការបណ្តុះបណ្តាលប្រភពធនធានមនុស្ស ការចាប់ យកបច្ចេកវិទ្យា ការអភិវឌ្ឍទីក្រុងប្រកបដោយភាពច្នៃប្រឌិត។ ក្នុងនោះអ្វីដែលសំខាន់បំផុតនោះគឺប្រភពធនធានមនុស្ស។
អញ្ជើញថ្លែងក្នុងសិក្ខាសាលានេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានចាត់ទុកថា៖ ទីក្រុងហូជីមិញមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបង្កើតមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវនិងការអនុវត្តបញ្ញាសិប្បនិម្មិត ដោយសារ តែមានធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៃវិទ្យាស្ថានស្រាវជ្រាវនិងសាលារៀន ថែមទាំងមានសហគ្រាសបច្ចេកវិទ្យាមួយចំនួនទៀតផង៕