ទីក្រុងហូជីមិញប្រារព្ធខួប ៦៣ឆ្នាំទិវាសោកនាដកម្មពណ៌លឿងទុំនៅ​វៀតណាម

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែសីហា នៅទីក្រុងហូជីមិញ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីត នៅទីក្រុងហូជីមិញ បានរៀបចំពិធីរំលឹកខួបលើកទី ៦៣ ទិវាសោកនាដកម្មគីមីពុលពណ៌លឿងទុំនៅវៀតណាម (១០ សីហា ១៩៦១-១០ សីហា ២០២៤)។ 

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ឧត្តមសេនីយត្រី Tran Ngoc Tho ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន ទីក្រុងហូជីបានចែករំលែកថា ពីការគាំទ្ររបស់សមាគមគ្រប់ជាន់ថ្នាក់ ជាមួយអង្គការ និងបុគ្គលជាច្រើន ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំជាច្រើននាក់ត្រូវបានផ្តល់កម្លាំងថាមវ័ន្ត ជំនះលើការលំបាកដើម្បីខ្លួនទីពឹងខ្លួន និងស្វែងរកការងាររកស៊ីប្រកបដោយស្ថេរភាពដើម្បីចិញ្ជឹមជីវិត។

ទីក្រុងហូជីមិញប្រារព្ធខួប ៦៣ឆ្នាំទិវាសោកនាដកម្មពណ៌លឿងទុំនៅ​វៀតណាម - ảnh 1ឧត្តមសេនីយ៍ត្រី Nguyen Hong Son អនុប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម បានថ្លែងអំណរគុណចំពោះអង្គភាពនិងបុគ្គលដែលមានការរួមចំណែកជាវិជ្ជមានជាច្រើន។ រូបថត៖ Thanh Vu/TTXVN

នៅក្នុងពិធីនេះ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតវៀតណាមបានបើកកម្មវិធីរៃអង្គាសថវិកាសហគមន៍ដើម្បីរួមដៃគ្នាបន្ថូរស្រាលការឈឺចាប់ពណ៌លឿងទុំឆ្នាំ ២០២៤ "បំភ្លឺអនាគត" ដោយអំពាវនាវឱ្យសហគមន៍សង្គមយកចិត្តទុកដាក់ រួមដៃជាមួយសមាគមដើម្បីថែទាំសុខភាព ស្មារតី និងជីវិតនិងជួយឲ្យជនរងគ្រោះដោយជាតិគីមីពុលពណ៌ឡើងទុំអាចធ្វើសមាហរណកម្មទៅក្នុងសហគមន៍។ ទន្ទឹមនឹងនោះ ការតស៊ូដើម្បីយុត្តិធម៌ផ្លូវច្បាប់អន្តរជាតិ ទាមទារឱ្យមានការរួមដៃរបស់សមាជិកម្នាក់ៗ របស់សមាគមខេត្ត ក្រុង និងអង្គភាពនានាចាប់ពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន៕

ប្រតិកម្មទៅវិញ