ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបតិ្តការជាមួយចក្រភពអង់គ្លេស

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី៣ ខែធ្នូ លោក Nguyen Thien Nhan លេខាគណៈកម្មាធិការ បក្សទីក្រុងហូជីមិញ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឌុចនៃតំបន់ ដែនដី York (Duke of York) ព្រះរាជបុត្រា Andrew Albert Christian Edward នៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង ដែលកំពុងអញ្ជើញទៅបំពេញទស្សន កិច្ចការងារនៅទីក្រុងហូជីមិញ។
ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបតិ្តការជាមួយចក្រភពអង់គ្លេស - ảnh 1 លោក Nguyen Thien Nhan លេខាគណៈកម្មាធិការ បក្សទីក្រុងហូជីមិញ (ខាងស្ដាំ) បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឌុចនៃតំបន់ ដែនដី York (Duke of York) ព្រះរាជបុត្រា Andrew Albert Christian Edward (រូបថត៖ TTXVN)


 
នៅក្នុងជំនួបនេះ លោក Nguyen Thien Nhan បានស្នើអោយព្រះរាជបុត្រា Andrew បន្តមានការរួមចំណែកជាច្រើនថែមទៀត ចំពោះការអភិវឌ្ឍទំនាក់ទំនងសហប្រតិបតិ្តការរវាងអង់គ្លេសជាមួយ វៀតណាម។ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan មាន គោល បំណងថា អង់គ្លេសនឹងចែករំលែកបទពិសោធន៍ហើយលើកទឹកចិត្តអោយ សហគ្រាសអង់គ្លេសបណ្ដាក់ទុនចូលមកទីក្រុងហូជីមិញលើវិស័យដែលអង់គ្លេសមានប្រៀបខ្លាំង។

        ចំណែកឯព្រះរាជបុត្រា Andrew Albert វិញ បានអះអាងថា ដំណើរទស្សន កិច្ចនៅវៀតណាមលើកនេះ បានបង្ហាញនូវគោលបំណងចង់ពង្រឹងនិងពង្រីកកិច្ច សហប្រតិបតិ្តការលើវិស័យជាច្រើនរវាងអង់គ្លេសនិងវៀតណាម។ ព្រះរាជបុត្រា Andrew បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៨មិនត្រឹមតែជាពេលវេលាដើម្បីរំលឹកខួប អនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាសម្គាល់ដ៏សំខាន់មួយដើម្បីអោយភាគីទាំងពីរ កសាងកម្មវិធីសហប្រតិបតិ្តការទ្វេភាគីយ៉ាងជាក់ស្ដែង ក្នុងនោះមានកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ចវិនិយោគរវាងអង់គ្លេសនិងទីក្រុង ហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ