ទីក្រុងហូជីមិញនិងប្រទេសហ្វីលីពីនជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរ ពាណិជ្ជកម្ម |
ក្នុងជំនួបនេះ លោក Le Thanh Liem បានអះអាងថាដំណើរទស្សនកិច្ចការងារ របស់លោក Ceferino S.Rodolfo នៅវៀតណាម ក្នុងនោះមានទីក្រុងហូជីមិញ នឹងរួមចំណែកក្នុងការបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងភាគីទាំងពីរព្រមទាំងជួយឲ្យសហគ្រាសនៃភាគីទាំងពីរស្វែងរកឱកាសសហប្រតិបត្តិការថ្មី។ លោក Le Thanh Liem បានជឿជាក់ថា "សន្និសីទផ្លាស់ប្តូរពាណិជ្ជកម្មវៀតណាម - ហ្វីលីពីន" ដែលរៀបចំឡើងដោយ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនៃប្រទេសទាំងពីនៅទីក្រុងហូជីមិញនឹងទទួលបានជោគជ័យដើម្បីរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងសហគ្រាសហ្វីលីពីនផងដែរ។
រីឯខ្លួនវិញលោក Ceferino S.Rodolfo បានអះអាងថា ហ្វីលីពីនយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាមនិងមានគោលបំណងចង់បន្ត ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមក្នុងនោះមានទំនាក់ទំនង លើវិស័យពាណិជ្ជកម្មនិងវិនិយោគជាមួយទីក្រុងហូជីមិញ៕