ទីក្រុងហូជីមិញតាំងបង្ហាញឯកសារអំពីទិវាឯកភាពប្រទេសជាតិ

Chia sẻ

(VOVWORLD) - ការតាំងពិព័រណ៍ឧទ្ទេសនាមឯកសារសង្ខេបជិត ៣០ ស្ដីពីមហាជ័យជំនះនៅ និទាឃរដូវឆ្នាំ ១៩៧៥ ជាមួយនឹងយុទ្ធនាការវាយលុកជាយុទ្ធសាស្រ្តចំនួន ៣៖ យុទ្ធ នាការរំដោះតំបន់ Tay Nguyen; យុទ្ធនាការរំដោះទីក្រុង Hue - Da Nang និងយុទ្ធនាការហូជីមិញដើម្បីរំដោះភាគខាងត្បូងទាំងស្រុង និងឯកភាពប្រទេស ជាតិ។ 

ទីក្រុងហូជីមិញតាំងបង្ហាញឯកសារអំពីទិវាឯកភាពប្រទេសជាតិ - ảnh 1ការតាំងពិព័រណ៍ទាក់ទាញជនបរទេសជាច្រើនមកទស្សនា។ (រូបថត៖ VOV)
ក្នុងឱកាសអបអរសាទរខួបលើកទី ៤៩ ទិវារំដោះភាគខាងត្បូង ឯកភាព ប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៤) និងខួបលើកទី ១៣៨ ទិវា ពលកម្មអន្តរជាតិ (១ ឧសភា ១៨៨៦ - ១ ឧសភា ២០២៤) នាព្រឹកថ្ងៃទី ២៧ ខែមេសា នៅវិថីសៀវភៅទីក្រុងហូជីមិញ មន្ទីរព័ត៌មាន និងទូរគមនាគមន៍ទីក្រុងហូជីមិញបាន បើកការតាំងពិព័រណ៌ឯកសារអំពីទិវាបុណ្យ “ឯកភាពទឹកដីជាតិ”។
ការតាំងពិព័រណ៍ឧទ្ទេសនាមឯកសារសង្ខេបជិត ៣០ ស្ដីពីមហាជ័យជំនះនៅ និទាឃរដូវឆ្នាំ ១៩៧៥ ជាមួយនឹងយុទ្ធនាការវាយលុកជាយុទ្ធសាស្រ្តចំនួន ៣៖ យុទ្ធ នាការរំដោះតំបន់ Tay Nguyen; យុទ្ធនាការរំដោះទីក្រុង Hue - Da Nang និងយុទ្ធនាការហូជីមិញដើម្បីរំដោះភាគខាងត្បូងទាំងស្រុង និងឯកភាពប្រទេស ជាតិ។ លើសពីនេះ ការតាំងពិពណ៌ក៏បង្ហាញរូបភាពដ៏មានតម្លៃជាច្រើននៃថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ នៅពេលដែលកងទ័ពរំដោះមកពីគ្រប់ទិសទីបានសម្រុកចូល ទីក្រុងសៃហ្គនទៀតផង។ ពិព័រណ៍នេះប្រព្រឹត្តទៅរហូតដល់ដំណាច់ថ្ងៃទី១២ ឧសភា ហើយត្រូវបានបង្ហាញជាពីរភាសា គឺវៀតណាម និងអង់គ្លេស៕

ប្រតិកម្មទៅវិញ