ទីក្រុងហូជីមិញគួរតែខំប្រឹងប្រែងគ្រប់គ្រងចំណីអាហារចាប់តាំងពីប្រភពដើម

Chia sẻ
(VOVWORLD) - ជាទីក្រុងមានចំនួនប្រជាជនធំ និងតម្រូវការប្រើប្រាស់ចំណីអាហារក៏ធំដែរ ហេតុនេះហើយ ទីក្រុងហូជីមិញគួរតែខំប្រឹងប្រែងគ្រប់គ្រងចំណីអាហារចាប់តាំងពីប្រភពចំណីអាហារ ពិសេសគឺនៅផ្សារដើមធំៗ។ 
ទីក្រុងហូជីមិញគួរតែខំប្រឹងប្រែងគ្រប់គ្រងចំណីអាហារចាប់តាំងពីប្រភពដើម - ảnh 1 ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ទៅត្រួតពិនិត្យនៅផ្សារដើម Binh Dien (រូបថត៖ TTXVN)

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអះអាងដូច្នេះនាពេលទៅបំពេញទស្សនកិច្ចត្រួតពិនិត្យនៅផ្សារដើម កសិផល Binh Dien ទីក្រុងហូជីមិញនាព្រឹកថ្ងៃទី៦ ឧសភា។

        អបអរសាទរការខំប្រឹងប្រែងរបស់ទីក្រុងហូជីមិញ ក្នុងការប្រមូលផ្ដុំចំណីអាហារនៅផ្សារតែមួយកន្លែងដើម្បីងាយគ្រប់គ្រង លោក Vu Duc Dam ចាត់ទុកថា នេះជារូបសណ្ឋានដែលចាំបាច់ត្រូវបើកទូលាយ។ ការប្រមូលផ្ដុំចំណីអាហារនៅផ្សារតែមួយកន្លែង ដើម្បីអាចត្រួតពិនិត្យមុនពេលលក់ចេញទីផ្សារផង ហើយអាចជួយប្រជាជនមានកន្លែងមួយដើម្បីលក់ដូរទំនិញផង ដូចជាផ្សារ Binh Dien នោះគឺចាំបាច់ណាស់។ សំខាន់ជាងទៀតគឺ ប្រសិនបើត្រួតពិនិត្យឲ្យបានល្អអំពីប្រភពដើមនៃចំណីអាហារ គឺអាចរួមចំណែកផ្លាស់ប្ដូរទំលាប់និងលើកកំពស់ការទទួលខុសត្រូវរបស់អ្នកផលិត អ្នកកែច្នៃនិងអាជីវករចំណីអាហារ៕

ប្រតិកម្មទៅវិញ