ទីក្រុងហូជីមិញខិតខំដើម្បីកុំឲ្យពេលវេលារក្សាគម្លាតសង្គមអូសបន្លាយយូរពេក

Chia sẻ
(VOVWORLD) - ត្រូវកំណត់បន្ទាន់ថា តំបន់ណាដែលមានសុវត្ថិភាពរួចទៅហើយ មិនចាំបាច់អូសបន្លាយវិធីរក្សាគម្លាតសង្គមនោះទេ។ 
ទីក្រុងហូជីមិញខិតខំដើម្បីកុំឲ្យពេលវេលារក្សាគម្លាតសង្គមអូសបន្លាយយូរពេក - ảnh 1ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam ថ្លែងមតិដឹកនាំការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ (រូបថតៈ Nguyen Diep/TTXVN)

នៅក្នុងកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី ១៧ មិថុនា ជាមួយទីក្រុងហូជីមិញនិងខេត្ត Bac Giang ឧបនា យករដ្ឋមន្ត្រីលោក Vu Duc Dam ប្រធាន គណៈកម្មាធិការជាតិដឹកនាំការបង្ការទប់ស្កាត់ ជំងឺ កូវីដ ១៩ បានកត់សម្គាល់ថា ទីក្រុងហូជីមិញត្រូវការអនុវត្តន៍យ៉ាងតឹងរឹងនូវបទប្បញ្ញត្តិ ស្តីពីការបង្ការជំងឺរាតត្បាត ដោយព្យាយាមទប់ទល់មិនទុកឲ្យជំងឺឆ្លងរីករាលដាល យ៉ាងទូលំទូ លាយនៅក្នុងតំបន់ ឧស្សាហ កម្ម។

“ទីក្រុងហូជីមិញគឺជាមជ្ឈមណ្ឌលដែលមានប្រជាជនរស់នៅច្រើនកុះករ ដូច្នេះ ចាំបាច់ត្រូវកំណត់ ពីចំណុចក្តៅដើម្បីកំចាត់ជំងឺ កុំឲ្យអំឡុងពេលរក្សាគម្លាតសង្គមយូរពេក  ហើយក៏មិនឱ្យការគ្រប់គ្រងមិនល្អកើតឡើងនៅក្នុងតំបន់ធ្វើចត្តាឡីស័កនិងតំបន់ត្រូវបិទខ្ទប់ទាល់តែសោះ។  ពោលគឺ ត្រូវកំណត់បន្ទាន់ថា តំបន់ណាដែលមានសុវត្ថិភាពរួចទៅហើយ មិនចាំបាច់អូសបន្លាយវិធីរក្សាគម្លាតសង្គមនោះទេ។ យ៉ាងណាមិញ ប្រសិនបើប្រើវិធានការរក្សាគម្លាតសង្គមគឺត្រូវអនុវត្តន៍ឲ្យបានម៉ឺងមាត់”។ នេះបើយោងតាមប្រសាសន៍របស់ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam។

ក្នុងពេលជាមួយគ្នានោះ ខេត្ត Bac Giang បានអនុញ្ញាតឱ្យអង្គភាពអាជីវកម្មចំនួន ១២៣ បើកដំណើរការឡើងវិញ ជាមួយកម្មករជិត ២ ម៉ឺននាក់៕

ប្រតិកម្មទៅវិញ