ទីក្រុងហូជីមិញក្លាយជាសមាជិកនៃ "បណ្តាញទីក្រុងសិក្សារៀនសូត្រសកល"

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី ៣០ មីនា នៅទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជនទីក្រុងហូ បានរៀបចំ “ពិធីលើកតម្កើងទីក្រុងហូជីមិញ ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាសមាជិកនៃ "បណ្តាញទីក្រុងសិក្សារៀនសូត្រសកល" ។

ទីក្រុងហូជីមិញក្លាយជាសមាជិកនៃ "បណ្តាញទីក្រុងសិក្សារៀនសូត្រសកល" - ảnh 1ពិធីប្រគល់វិញ្ញាបនបត្ររបស់អង្គការយូណេស្កូដោយទទួលស្គាល់ទីក្រុងហូជីមិញជាសមាជិកនៃបណ្តាញទីក្រុងសិក្សារៀនសូត្រសកល។ រូបថត៖ Thu Huong/TTXVN

ថ្លែងមតិក្នុងពិធី លោកស្រី Nguyen Thi Le លេខារងគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ បានឲ្យដឹងថា ការដែលទីក្រុងក្លាយជាសមាជិកផ្លូវការនៃ "បណ្តាញទីក្រុងសិក្សារៀនសូត្រសកល" របស់UNESCO គឺជាកិត្តិយនិងជាលទ្ធផលនៃដំណើរការកសាងបរិយាកាសសិក្សារៀនសូត្រពេញមួយជីវិតសម្រាប់ប្រជាជនទីក្រុង; រួមចំណែកលើកកំពស់ឋានៈអប់រំរបស់វៀត
ណាមលើឆាកអន្តរជាតិ។ ទីក្រុងហូជីមិញសន្យាបន្តសហការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀតនៃបណ្តាញទីក្រុងសិក្សារៀនសូត្រសកលដើម្បីចែករំលែកបទពិសោធន៍ និងកសាងបរិយាកាសសិក្សារៀនសូត្រកាន់តែប្រសើរឡើងសម្រាប់មនុស្សទាំងអស់។

ចំណែកលោក Jonathan Wallace Baker ប្រធានតំណាងអង្គការយូណេស្កូប្រចាំនៅវៀតណាមបានឲ្យដឹងថា អង្គការយូណេស្កូយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គំនិតផ្តួចផ្តើមរបស់ទីក្រុងហូជីមិញក្នុងការអភិវឌ្ឍ និងអនុម័តលើក្រមលក្ខណៈវិនិច្ឆ័យអំពីសាលារៀនសុភមង្គល ដោយផ្អែកលើក្របខណ្ឌសាលារៀនសុភមង្គលជាសកលរបស់អង្គការយូណេស្កូ។ គំរូនេះនឹងជាចំណុចស្នូលនៃបុព្វហេតុផ្លាស់ប្ដូរថ្មីវិស័យអប់រំ ដោយដាក់សុភមង្គលជាកត្តាគន្លឹះក្នុងការលើកកម្ពស់គុណភាពសិក្សា៕

ប្រតិកម្មទៅវិញ