ទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) រងការគំរាមកំហែង​បំផ្ទុះគ្រាប់​បែក​នាថ្ងៃ​បុណ្យ​ឯករាជ្យជាតិ

Chia sẻ
(VOVWORLD) - អ៊ីមែលនេះត្រូវបានផ្ញើចេញពីគណនីដែលមានអាសយដ្ឋាននៅជប៉ុនទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីម្សិលមិញ (ថ្ងៃទី ១៣ ខែសីហា)។ 
ទីក្រុងសេអ៊ូល (កូរ៉េខាងត្បូង) រងការគំរាមកំហែង​បំផ្ទុះគ្រាប់​បែក​នាថ្ងៃ​បុណ្យ​ឯករាជ្យជាតិ - ảnh 1សាលាក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ រូបថត៖ យ៉ុនហាប់

នាថ្ងៃទី ១៤ ខែសីហា អាជ្ញាធរកូរ៉េខាងត្បូងបានឲ្យដឹងថា កងកម្លាំងប៉ូលីសកំពុងស៊ើបអង្កេតអ៊ីមែលដែលគម្រាមបំផ្ទុះគ្រាប់បែកនៅសាលាក្រុងសេអ៊ូលក្នុងទិវាបុណ្យឯករាជ្យជាតិនៃប្រទេសនេះ  (១៥ សីហា ២០២៣)។

អ៊ីមែលនេះត្រូវបានផ្ញើចេញពីគណនីដែលមានអាសយដ្ឋាននៅជប៉ុនទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីម្សិលមិញ (ថ្ងៃទី ១៣ ខែសីហា)។ សំបុត្រនោះត្រូវបានសរសេរជាភាសាអង់គ្លេស ជប៉ុន និងកូរ៉េ ជាមួយនឹងខ្លឹមសារថា "គ្រាប់បែកត្រូវបានដាក់នៅកន្លែងជាច្រើនជុំវិញសាលាក្រុងសេអ៊ូល ជាពិសេស គ្រាប់បែកត្រូវបានដាក់ក្នុងបន្ទប់ទឹក" ហើយបានឲ្យដឹងថា គ្រាប់បែកដែលមានកម្លាំងបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លាជាមួយពេលវេលាដែលត្រូវបំផ្ទុះគឺនាវេលាម៉ោង ១៥ និង ៣៤ នាទី ថ្ងៃស្អែក (ទី១៥ សីហា - ម៉ោងនៅកូរ៉េខាងត្បូង)។

ប៉ូលីសកំពុងស្វែងរកអ្នកផ្ញើសំបុត្រនោះ ហើយកត់សម្គាល់ថារបៀបគម្រាមកំហែងស្រដៀងគ្នានេះ ត្រូវបានប្រើប្រាស់ពីមុនទៅលើថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ (DP) ដែលជាគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង លោក Lee Jae-myung និងទីតាំងសាធារណៈមួយចំនួននៅទីក្រុងសេអ៊ូល។

មុននោះ កាលពីថ្ងៃទី៧ ខែសីហា មន្ត្រីរដ្ឋាភិបាលទីក្រុងសេអ៊ូលជាច្រើននាក់បានទទួលអ៊ីមែលគំរាមកំហែងបំផ្ទុះគ្រាប់បែកនៅកណ្តាលទីក្រុងសេអ៊ូល។ ពីរថ្ងៃក្រោយមក អ៊ីមែលមួយទៀតគំរាមកំហែងបំផ្ទុះគ្រាប់បែកនៅសារមន្ទីរជាតិកូរ៉េខាងត្បូង ស្ថានទូតជប៉ុន និងអគារ N Seoul ផងដែរ៕

ប្រតិកម្មទៅវិញ