ទីក្រុងDa Nangនិងប្រទេសអ៊ីតាលីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច

Chia sẻ
(VOVworld)-កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងទីក្រុង Da Nang វៀតណាម ជាមួយអ៊ីតាលី ជាប្រធានបទនៃការជួបសំណេះសំណាល

(VOVworld)-កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងទីក្រុង Da Nang វៀតណាមជាមួយ
អ៊ីតាលី ជាប្រធានបទនៃការជួបសំណេះសំណាល ដោយគណៈកម្មាធិការ ប្រជា
ជនទីក្រុង Da Nang រួមសហការជាមួយនាយកដ្ឋានកិច្ចការបរទេស-ក្រសួង ការបរ
ទេសវៀតណាមរៀបចំឡើងនៅទីក្រុង Da Nang នាថ្ងៃទី៣មិនា។ នេះ ជាឱកាស
សម្រាប់តំណាងអង្គការនិងសហគ្រាសនានារបស់អ៊ីតាលីអាចទាក់ទងផ្ទាល់ទៅ
នឹងព័ត៌មានស្តីពីបរិយាកាសវិនិយោគនៅទីក្រុង Da Nang ។​ ជាពិសេស នាពេល
ខាងមុខ ទីក្រុង Da Nang មានបំណងបើកទូលាយទំនាក់ទំនងសហប្រតិបត្តិការ ជាមួយតំបន់នានានិងអង្គភាពអាជីវកម្មរបស់អ៊ីតាលីដោយឈរលើស្មារតីភាគី ទាំងពីរមានផលប្រយោជន៍ដូចគ្នានិងរួមគ្នាអភិវឌ្ឍន៍។

        នៅទីនេះ តំណាងការិយាល័យពាណិជ្ជកម្មអ៊ីតាលីប្រចាំនៅវៀតណាមបាន វាយតម្លៃខ្ពស់នូវសក្តានុភាពនិងប្រៀបខ្លាំងរបស់ទីក្រុង Da Nang។ ភាគីអ៊ីតាលី
ក៏សង្ឃឹមថា តាមរយៈជំនួបនេះនឹងបើកចេញយថាទស្សន៍សហប្រតិបត្តិការសេដ្ឋ កិច្ចជាច្រើនរវាងទីក្រុង Da Nang និងក្រុមហ៊ុននានារបស់អ៊ីតាលី៕

ប្រតិកម្មទៅវិញ