ទីក្រុង Da Nang រៀបចំកម្មវិធី "និទាឃរដូវនៃក្តីស្រឡាញ់ - ឆ្នាំរោង ឆស័ក២០២៤​"

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ មករា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Da Nang បានរៀបចំកម្មវិធី “និទាឃរដូវនៃក្តីស្រឡាញ់ - ឆ្នាំរោង ឆស័ក២០២៤” និងប្រគល់អំណោយបុណ្យតេតដល់គ្រួសារក្រីក្រ គ្រួសារលើបន្ទាត់ភាពក្រីក្រ និងគ្រួសារមានស្ថានភាពលំបាក។

ក្នុងកម្មវិធីនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Da Nang បានប្រគល់ទឹកប្រាក់ចំនួន ៩,២ ពាន់លានដុង ដល់គណៈកម្មាធិការរណសិរ្សនៃស្រុកចំនួន ៧ របស់ទីក្រុង Da Nang និងអង្គការសមាជិកចំនួន ៨ ដែលមានសមាជិកជាក្រុមងាយរងគ្រោះក្នុងសង្គម។ គណៈកម្មាធិការរណសិរ្សបណ្តាខណ្ឌស្រុកនឹងរៀបចំការគាំទ្រនិងផ្តល់អំណោយបុណ្យតេតដល់គ្រួសារក្រីក្រ គ្រួសារលើបន្ទាត់ភាពក្រីក្រ និងគ្រួសារមានស្ថានភាពលំបាក។ នេះជាប្រភពថវិកាដែលបានចលនាពីអង្គភាពនិងបុគ្គលដែលគាំទ្រកម្មវិធី "និទាឃរដូវនៃក្តីស្រឡាញ់" និងមូលនិធិ "ដើម្បីជនក្តីក្រ" របស់ទីក្រុង។

ទីក្រុង Da Nang រៀបចំកម្មវិធី "និទាឃរដូវនៃក្តីស្រឡាញ់ - ឆ្នាំរោង ឆស័ក២០២៤​" - ảnh 1គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Da Nang ប្រគល់ថវិកាឧបត្ថម្ភដល់គណៈកម្មាធិការរណសិរ្សនៅស្រុកចំនួន៧ និងអង្គការសមាជិកចំនួន ៨ ដែលសមាជិកជាជនជួបការលំបាកក្នុងសង្គម។ រូបថត៖ VOV

មុននឹងបុណ្យតេត ឆ្នាំ ២០២៤ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Da Nang បានប្រគល់អំណោយបុណ្យតេតចំនួន ១៨ ៨០០កញ្ចាប់ ដល់គ្រួសារក្រីក្រ គ្រួសារលើបន្ទាត់ភាពក្រីក្រ ជនមានស្ថានភាពលំបាក់ពិសេស ជនរងគ្រោះដោយជាតិពុលឌីយ៉ុកស៊ីន ជនពិការ អតីតយុវជនស្ម័គ្រចិត្ត ជនចាស់ជរា គ្មាទនទីពឹង។ល។ លោកស្រី Dao Thi Hoa នៅសង្កាត់ Hoa Minh ខណ្ឌ Lien Chieu ទីក្រុង Da Nang ជាគ្រួសារក្រីក្រមួយដែលបានទទួលអំណោយបុណ្យតេត បានចែករំលែកថា៖ “ស្ថានភាពគ្រួសារខ្ញុំលំបាកខ្លាំងណាស់ ខ្ញុំមិនមានការងារធ្វើទេ។ ថ្ងៃនេះ នៅពេលដែលទទួលបានអំណោយ “និទាឃនៃក្តីស្រឡាញ់” គ្រួសារខ្ញុំមានអារម្មណ៍កក់ក្តៅ និងសប្បាយរីករាយខ្លាំងណាស់។ នៅក្នុងក្រុមប្រជាជន អ្នករាល់គ្នាក៏បានលើកទឹកចិត្ត និងគាំទ្រគ្រួសារខ្ញុំផងដែរ»៕

ប្រតិកម្មទៅវិញ