ទីក្រុង Da Nang ប្រារព្ធពិធីបុណ្យបាឡុងហោះ អបអរសាទរការបើកផ្លូវហោះហើរអន្តរជាតិឡើងវិញ

Chia sẻ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសកម្មភាពអបអរសាទរព្រឹត្តិការណ៍នេះ ទីក្រុងនេះក៏បានរៀបចំពិធីបុណ្យបាឡុងហោះ (ប៉េងប៉ោងខ្យល់ក្តៅ) នៅសួនរូបសំណាក APEC នៅលើផ្លូវ Bach Dang ខ័ណ្ឌ Hai Chau។

បន្ទាប់ពីការផ្អាកអស់រយៈពេលជិត ២ ឆ្នាំដោយសារការរីករាលដាលនៃជំងឺរាតត្បាត កូវីដ ១៩មក  ទីក្រុង Da Nang បានបើកជាផ្លូវការនូវជើងហោះហើរពាណិជ្ជកម្មអន្តរជាតិឡើងវិញ នៅព្រឹកថ្ងៃទី ២៧ ខែមីនា។ ក្នុងក្របខ័ណ្ឌនៃសកម្មភាពអបអរសាទរព្រឹត្តិការណ៍នេះ ទីក្រុងនេះក៏បានរៀបចំពិធីបុណ្យបាឡុងហោះ (ប៉េងប៉ោងខ្យល់ក្តៅ) នៅសួនរូបសំណាក APEC នៅលើផ្លូវ Bach Dang ខ័ណ្ឌ Hai Chau។

ប៉េងប៉ោងខ្យល់ក្តៅជាច្រើន គ្រប់ទំហំត្រូវបានរៀបដាក់ពេញ ២៤ ម៉ោង ដើម្បីបម្រើភ្ញៀវទេសចរ។ ប៉េងប៉ោងខ្យល់ក្តៅ នីមួយៗអាចផ្ទុកមនុស្សពេញវ័យ ៣-៤ នាក់ ឬ កុមារ ៥-៦ ក្នុងរយៈពេល៤ ដល់ ៥នាទី។ នាព្រឹកនេះ ភ្ញៀវទេសចរជាច្រើនអាចទទួលបានបទពិសោធន៍គុយគន់ទិដ្ឋភាពទេសភាពនៃទីក្រុង Da Nang ពីលើ តាមរយៈពណ៌ចម្រុះរបស់ប៉េងប៉ោងខ្យល់ក្តៅ៕

ប្រតិកម្មទៅវិញ