ទីក្រុង Da Nang បន្តទទួលស្វាគមន៍ក្រុមភ្ញៀវ MICE ដែល​ជាសញ្ញា​នៃការ​ស្ដារផ្នែក​ទេសចរណ៍ឡើងវិញ

Chia sẻ
(VOVWORLD) - នារយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ទីក្រុង Da Nang បានទទួលស្វាគមន៍ក្រុមភ្ញៀវទេសចរ MICE ជាបន្តបន្ទាប់។ MICE គឺជាទម្រង់ ទេសចរណ៍ដែលរួមបញ្ចូលគ្នារវាងសន្និសីទ សិក្ខាសាលា និងការសម្រាកលំហែកាយ។ នេះគឺជាសញ្ញាវិជ្ជមានអំពីទេសចរណ៍ Da Nang ដែលកំពុងស្ដារឡើងវិញយ៉ាងខ្លាំងក្លា ហើយជាគោលដៅជួរមុខអំពីទេសចរណ៍ MICE។
ទីក្រុង Da Nang បន្តទទួលស្វាគមន៍ក្រុមភ្ញៀវ MICE ដែល​ជាសញ្ញា​នៃការ​ស្ដារផ្នែក​ទេសចរណ៍ឡើងវិញ - ảnh 1គណៈប្រតិភូ MICE នៃក្រុមហ៊ុន Bao Viet Life ត្រូវបានទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិ Da Nang (រូបថត៖ VNA)

ដើម្បីទាក់ទាញក្រុមភ្ញៀវទេសចរ MICE ដែលមានសមាជិកច្រើនអញ្ជើញមក Da Nang នោះ ទីក្រុងបានដាក់ចេញគោលការណ៍ជួយសម្រួលក្រុមភ្ញៀវទេសចរ MICE ជាច្រើន។ ចំពោះព្រឹត្តិការណ៍ដែលមានលក្ខណៈបរទេសនោះ មន្ទីរការបរទេសទីក្រុងនឹងជួយសម្រួលការផ្តល់អាជ្ញាប័ណ្ណរៀបចំសន្និសីទ និងសិក្ខាសាលាយ៉ាងឆាប់រហ័ស។ លោក Cao Tri Dung ប្រធានសម្ព័ន្ធសមាគមទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា៖ “ទីក្រុង Da Nang មិនត្រឹមតែជាគោលដៅទេសចរណ៍ជួរមុខនៅអាស៊ីប៉ុណ្ណោះទេ ថែមទាំងមានគោលការណ៍លើកទឹកចិត្តទីផ្សារភ្ញៀវទេសចរ MICE អញ្ជើញមកទីក្រុង Da Nang របស់ថ្នាក់ដឹកនាំ និងមន្ទីរទេសចរណ៍ Da Nang ទៀតផង។ យើងខ្ញុំនឹងបន្តអំពាវនាវដល់សហគ្រាស ក៏ដូចជាសម្របសម្រួលជាមួយស្ថាប័នគ្រប់គ្រងរដ្ឋ ដើម្បីនាំចេញការអនុគ្រោះថ្មីសម្រាប់ទីផ្សារភ្ញៀវ MICE នៅពេលមកដល់ទីក្រុង Da Nang ដើម្បីទាក់ទាញប្រភពភ្ញៀវទេសចរ ដែលមានសក្តានុពលយ៉ាងខ្លាំង ជាមួយទីផ្សារភ្ញៀវទាំងជាតិ និងអន្តរជាតិផ្សេងៗទៀតផងដែរ”៕

ប្រតិកម្មទៅវិញ