|
ជំនួបជាមួយយុវជន ដើម្បីស្ដាប់ ពិភាក្សា និងដោះស្រាយការលំបាក
ជាមួយយុវជនវ័យក្មេងចំពោះដំណើរការចាប់ផ្ដើមអាជីព |
(VOV)_នាព្រឹក ថ្ងៃទី ២៩ មិនា តំណាងថ្នាក់ដឹកនាំទីក្រុង Da Nang បានប្រារព្ធ
ឡើងជំនួបជាមួយយុវជន ដើម្បីស្ដាប់ ពិភាក្សា និងដោះស្រាយការលំបាកជាមួយយុវជន
វ័យក្មេងចំពោះដំណើរការចាប់ផ្ដើមអាជីព ។ យុវជនចំនួនជាង ៤០០ នាក់ តំណាងឲ្យ
យុវជនទីក្រុងបានលើកសំណួរដែលទាក់ទិននឹងប្រភពទុនកម្ចី ព័ត៌មាន និងការ
តម្រង់ទិសចាប់ផ្ដើមអាជីពជាដើម ។ លោក Ho Ky Minh អនុប្រធាគណៈកម្មាធិការទី
ក្រុង Da Nang បានឲ្យដឹងថា៖ រដ្ឋាភិបាលនិងថ្នាក់ដឹកនាំទីក្រុងមានចំណាប់អារម្មណ៍
ក្នុងបញ្ហាចាប់ផ្ដើមអាជីព។ នាដើមឆ្នាំនេះ ទីក្រុង Da Nang បានបង្កើតក្រុមប្រឹក្សា
សម្របសម្រួលការចាប់ផ្ដើមអាជីព ។ លោក Ho Ky Minh បានឲ្យទៀតថា៖
“នាដើមខែមិនា ថ្នាក់ដឹកនាំទីក្រុងបានចេញសេចក្តីសម្រេចស្តីអំពីបរិយាកាស
ចាប់ផ្ដើមអាជីព ដែលក្នុងនោះនឹងបង្កើតមូលនិធិជួយជ្រោមជ្រែង ការចាប់ផ្ដើម
អាជីពពីប្រភពថវិការ ។ទន្ទឹមនឹងនេះ ទីក្រុងក៏កំពុងតភ្ជាប់ជាមួយអង្គការអន្តរជាតិ
អ្នកធ្វើហិរញ្ញប្បទានសំដៅបង្កើតមូលនិធិវិនិយោគសម្រាប់ជួយជ្រោមជ្រែងលើបណ្ដា
គំរោងការណ៍ចាប់ផ្ដើមអាជីពនៅទីក្រុង៕